តើអាហារអ្វីខ្លះដែលជាប្រភពល្អបំផុតសម្រាប់ទទួលយកកាល់ស្យូមចូលក្នុងរាងកាយ?
អ្នកធ្លាប់ដឹងរួចមកហើយថា កាល់ស្យូមគឺសំខាន់ណាស់សម្រាប់ការលូតលាស់ឆ្អឹងរបស់អ្នក។ សម្រាប់មនុស្សជំទង់ត្រូវការកាល់ស្យូមឲ្យបានក្នុងបរិមាណ១០០០មីលីក្រាមក្នុង១ថ្ងៃ រីឯស្ត្រីដែលមានអាយុចាប់ពី៥០ឡើងទៅនិងបុរសដែលមានអាយុលើសពី៧០ឡើងទៅត្រូវការចំនួន១៣០០មីលីក្រាមជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណា ការបញ្ចូលជាតិកាល់ស្យូមក្នុងរាងកាយរបស់អ្នកមិនជាការលំបាកនោះទេ ព្រោះអាហារខាងក្រោមនេះសុទ្ធតែជាប្រភពនៃកាល់ស្យូមដ៏ល្អដែលអ្នកអាចរកបាន៖
១) តៅហ៊ូ៖ តៅហ៊ូមិនត្រឹមតែសម្បូរដោយប្រូតេអ៊ីនប៉ុណ្ណោះទេ តែវាក៏ជាប្រភពនៃកាល់ស្យូមដែលចាំបាច់សម្រាប់ដំណើរការណ៍ក្នុងរាងកាយរបស់អ្នកដែរ។
២) ស្ពៃក្ដោប៖ ស្ពៃក្ដោបគឺជាបន្លែមួយប្រភេទដែលអាចផ្ដល់នូវកាល់ស្យូមដល់អ្នកបាន។ បន្ថែមពីនេះដែរ ទាំងស្ពៃក្ដោបនិងពពួកបន្លែបៃតងភាគច្រើន ក៏ជាប្រភពនៃវីតាមីនK និងវីតាមីនB9 ដែលចាំបាច់ដល់ការបង្កើតកោសិកាឈាមក្រហម។
៣) ទឹកដោះគោ៖ ទឹកដោះគោនិងរួមទាំងយ៉ាអួរ សុទ្ធតែសម្បូរដោយកាល់ស្យូម និងថែមទាំងជាប្រភពនៃម៉ាញេស្យូមនិងផូស្វាត និងវីតាមីនDសម្រាប់ឲ្យសុខភាពរាងកាយរបស់អ្នកមានភាពល្អប្រសើរ។
៤) ទឹកក្រូចច្របាច់៖ ការទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ឬក៏ទឹកសណ្ដែកក៏បាន ក៏សុទ្ធតែអាចផ្ដល់នូវកាល់ស្យូមដែលមានប្រយោជន៍ដល់រាងកាយអ្នកបាន៕
ប្រភព៖ quickanddirtytips.com ប្រែសម្រួល៖ ស្រីពៅ