ដឹង​ថា​ការ​​ពាក់​ស្បែក​ជើង​កែង ផ្ដល់​ផល​មិន​ល្អ​យ៉ាង​ម៉េច​ខ្លះ​ទេ?​​



ពិត​ណាស់​ថា​មនុស្ស​​ស្រី​​មើល​ទៅ​កាន់​តែ​​​ស្អាត​​និង​​ទាក់ទាញ​ពេល​ពាក់​ស្បែក​ជើង​កែង។ យ៉ាង​ណា​មិញ ស្បែក​ជើង​កែង​​ក៏​មាន​ផល​ប៉ះពាល់​របស់​វា​​ផង​ដែរ។ ដូច​សុភាសិត​មួយ​ពោល​ថា «​ភាព​ស្រស់​ស្អាត​គឺ​ឈឺចាប់» ព្រោះ​ស្បែក​ជើង​កែង​មាន​ផល​ប៉ះពាល់​​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្លួន​ប្រាណ​របស់​អ្នក។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ simplepost.com៖

១) ​ខូច​ក្រចក​ជើង៖ ​ការ​ស្បែក​ជើង​កែង​​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​​​ក្រចក​ជើង​របស់​អ្នក​ព្រោះ​ថា​ស្បែក​ជើង​កែង​​ច្រើន​តែ​រឹត​ជើង​​ ដែល​ធ្វើ​ឲ្យ​ជើង​មេ​និង​ជើង​កូន​​លូតលាស់​នៅ​ក្នុង​​ស្បែក​ទៅ​វិញ។

២) ហើម​មេជើង៖ ​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ ពាក់​ស្បែក​ជើង​កែង​​ធ្វើ​ឲ្យ​ឈឺ​ជើង។ ​ពាក់​ស្បែក​ជើង​កែង​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ហើម​ជើង​​ប៉ុណ្ណោះ​ទេ​ ​បើ​​​ជើង​របស់​អ្នក​ឈឺ​ស្រាប់ ស្បែក​ជើង​កែង​ធ្វើ​ឲ្យ​របួស​កាន់​​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។

៣) ​អាច​​ពុក​ឆ្អឹង៖ តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​​ ការ​ពាក់​ស្បែក​ជើង​កែង​ដែល​មាន​កម្ពស់​ខ្ពស់​ជាង ​១/២ ​​អាច​ប៉ះពាល់​ដល់​ឆ្អឹង​របស់​អ្នក។ អាក្រក់​ជាង​នេះ​ទៅ​​​​ទៀត​ ពេល​អ្នក​ចាស់​ទៅ ឆ្អឹង​របស់​អ្នក​ក៏​​អាច​ពុក។

៤) ឈឺ​សាច់ដុំ​ជើង៖ ​​ប្រសិន​អ្នក​ពាក់​ស្បែក​ជើង​កែង​យូរ​ៗ​ទៅ ​វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​របស់​អ្នក​ឈឺ​ ដែល​ពេល​ខ្លះ ​​ធ្វើ​ឲ្យ​អ្នក​អាច​រមួល​ក្រពើ​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ពាក់​ស្បែក​ជើង​កែង​យូរ​ៗ​ម្ដង​បាន​ហើយ​ ហើយ​ពាក់​ស្បែង​ជើង​ណា​ដែល​ងាយ​ស្រួល​ដើរ​ប្រសិន​ជា​មាន​ជម្រើស៕

ដោយ៖ អឹុង មុយយូ

X
5s