តើគួរថែទាំធ្មេញរបស់អ្នកយ៉ាងដូចម្ដេច ដើម្បីការពារពីការពុកធ្មេញបាន?​



សុខភាព​ធ្មេញ​នៅ​ពេល​អ្នក​មិន​បាន​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​វា​ងាយ​នឹង​មាន​បញ្ហា​ប្រែ​ជា​ពុក​ផុយ​បាន។ ប៉ុន្តែ​ជាមួយ​នឹង​របៀប​ថែទាំ​ចំនួន​ ៣​ខាងក្រោម អ្នក​អាច​ការពារ​ធ្មេញ​របស់​អ្នក​ពី​បញ្ហា​នេះ​បាន។

១) អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់៖ ជាតិ​សរសៃ​មាន​សារសំខាន់​សម្រាប់​ការ​រំលាយ​អាហារ សុខភាព​បេះដូង រួម​ទាំង​ជួយ​ការពារ​អ្នក​ពី​ការ​ពុក​ធ្មេញ​បាន​ផង​ដែរ។ អាហារ​ដែល​ជា​ប្រភព​ដ៏​ល្អ​បំផុត​សម្រាប់​ជាតិ​សរសៃ​នេះ​អាច​រក​បាន​នៅ​ក្នុង​ទំពាំងបាយជូរ​ក្រៀម ក្នុង​ផ្លែឈើ​ដូចជា​ផ្លែ​ចេក ប៉ោម និង​ក្រូច និង​បន្លែ​ដូចជា​សណ្ដែក និង​គ្រាប់ធញ្ញជាតិ​អាលមនដ៍​ជាដើម។

២) សម្អាត​ជាមួយ​ទឹក​ខ្ពុរ​មាត់៖ សារធាតុ​ហ្វុយអ័ររាយ​ក្នុង​ទឹក​ថ្នាំ​ខ្ពុរ​មាត់​អាច​សម្អាត​កាកសំណល់​នៅ​កន្លុកកន្លៀត​ធ្មេញ​ព្រម​ទាំង​បាក់តេរី​ដែល​អាច​បង្ក​មេរោគ​និង​ការ​ពុក​ធ្មេញ​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) សម្អាត​ធ្មេញ​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​ដែល​ផ្សំ​ពី​ហ្លុយអ័ររាយ៖ សារធាតុ​ហ្លុយអ័ររាយ​អាច​ជួយ​ការពារ​សុខភាព​ធ្មេញ​របស់​អ្នក​ពី​ការ​ពុក​ផុយ​បាន​ដោយ​វា​ទៅ​ទប់ទល់​ជាមួយ​នឹង​ជាតិ​អាស៊ីដ​ដែល​កកើត​ឡើង នៅ​ពេល​បាក់តេរី​ក្នុង​មាត់​របស់​អ្នក​ប៉ះ​ជាមួយ​នឹង​ជាតិ​ស្ករ​តាមរយៈ​អាហារ​ដែល​អ្នក​ទទួលទាន​រួច ដែល​អាស៊ីដ​នេះ​ឯង​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ឆាប់​ខូច​និង​ពុក​ផុយ​បាន៕

ប្រភព៖ www.rd.com ប្រែសម្រួល៖ ស្រីពៅ

X
5s