រម្លឹក​ទម្លាប់​សាមញ្ញ​ៗ ៧ ​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​​បាន​ទាំង​ស្រុង​



ជីវិត​របស់​អ្នក​គឺ​ជា​លទ្ធផល​នៃ​ទម្លាប់​និង​គំនិត​របស់​អ្នក។ មាន​ន័យ​ថា​ប្រសិន​អ្នក​គិត​វិជ្ជមាន ពិសា​អាហារ​ដែល​ល្អ និង​មាន​ទម្លាប់​ល្អ​ ជីវិត​របស់​អ្នក​ក៏​ល្អ​ផង​ដែរ។ ប៉ុន្តែ ប្រសិន​អ្នក​​ពិសា​អាហារ​ដែល​​មិន​​ល្អ​ចំពោះ​រាង​កាយ ​មិន​ពង្រឹង​ចំណេះ​ដឹង​សម្រាប់​ខួរក្បាល ជីវិត​របស់​អ្នក​ច្បាស់​ជា​​​​ដុនដាប​​ជា​ពុំ​ខាន។​​ ខាង​ក្រោម​នេះ ​ជា​ទម្លាប់​ងាយ​ៗ​និង​សាមញ្ញ ប៉ុន្តែ​វា​ល្អ​ចំពោះ​សុខភាព​ ខួរក្បាល​និង​ជីវិត​របស់​អ្នក​តែ​ម្ដង។ ទម្លាប់​ដែល​ល្អ​ចំពោះ​​ខួរក្បាល៖

១) អាន​ឲ្យ​បាន​ច្រើន។

២) ​ពេល​ខ្លះ​នៅ​​កន្លែង​ធម្មជាតិ។

៣) គិត​វិជ្ជមាន។

៤) តាំង​សមាធិ។

៥) បន្ត​រៀន​អ្វី​ថ្មី។

៦) ធ្វើ​តែ​អំពើ​ល្អ។

៧) បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​មនុស្ស​ដែល​ធ្វើ​ល្អ​ដាក់​យើង។

ទម្លាប់​ដែល​ល្អ​ចំពោះ​សុខភាព៖

១) ​ ទំពា​អាហារ​ឲ្យ​បាន​​ល្អ ​កុំ​លាប​អាហារ​ទាំង​មូល​។

២) ពិសា​អាហារ​ដែល​មាន​ផា​សុកភាព។

៣) ដើរ​ឲ្យ​បាន​ ១០ ០០០ជំហាន​ក្នុង​មួយ​ថ្ងៃ។

៤) ទទួល​ទាន​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

៥) ​​ពិសា​បន្លែ​ពណ៌​បៃតង​ឲ្យ​បាន​ច្រើន។

៦) ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ញឹកញាប់។

៧) គេង​ឲ្យ​បាន​គ្រប់​គ្រាន់៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ lifehack.org

X
5s