តើ​ការ​ពិសាភេសជ្ជៈ កូកាកូឡា ពិត​ជា​អាក្រក់​ចំពោះ​សុខភាព​មែន​ទេ?​



​នាយុគសម័យ​ឌីជីថល​នេះ មនុស្ស​ជា​ច្រើន​ជា​ពិសេស​​​​យុវជន​ ចូលចិត្ត​​ពិសា​​​​​ភេសជ្ជៈ​​ណាស់​ ជា​ពិសេស​​គឺ​ កូកាកូឡា​តែម្ដង។ ​​​ឪពុក​ម្ដាយ​ភាគ​ច្រើន​ ហាម​កូន​​មិន​ឱ្យ​ពិសា​ភេសជ្ជៈនេះ​ទេ​ព្រោះ​គិត​ថា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​មិន​ខាន។

តើ​Coca-Cola​​មាន​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា? សូម​អាន​ខ្លឹមសារ​ខ្លី​ៗ​ខាង​ក្រោម​ យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ quora.com។ 

១) ធ្មេញ​ខូច៖ ​ដោយ​សារ​តែ​នៅ​ក្នុង​ភេសជ្ជៈ​ Coca-Cola​ មាន​ជាតិ​ស្ករ​ច្រើន ​វា​អាច​​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នកមាន​បញ្ហា​មិន​ល្អ​​ប្រសិន​អ្នក​ញ៉ាំ​ភេសជ្ជៈ​នេះ​ច្រើន​ពេក​ ហើយ​​​​សម្អាត​ធ្មេញ​របស់​អ្នក​មិន​បាន​ល្អ។

២) ឡើង​គីឡូ៖ ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​សារធាតុ​ស្ករ​ក្នុង​ Coca-Cola​ ផង​ដែរ។ ​​​​ប៉ុន្តែ ប្រសិន​អ្នក​មិន​ពិសា​​ច្រើន​ពេក​ទេ ​វា​ក៏​មិន​អាច​ឲ្យ​អ្នក​មាន​ជំងឺ​ដល់​ស្លាប់​នោះ​ទេ។ ​ត្រូវ​ចាំ​ថា​ វា​មិន​ធ្វើ​ឱ្យ​អ្នក​ឡើង​គីឡូ​នោះ​ទេ​ ​ប្រសិន​បើ​​អ្នក​ញ៉ាំ​តិចតួច​ ឬ​មាន​កំណត់។

៣)​ ឆ្អឹង​មិន​​រឹងមាំ៖ ​តាម​ការ​សិក្សា​​ខ្លះ​ បាន​រក​ឃើញ​ថា​ ឆ្អឹង​របស់​មនុស្ស​មិន​សូវ​មាំ​ដោយ​សារ​តែ​​​​ពិសា​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន​ពេក។ តាម​ពិត​ វា​មិន​អ៊ីចឹង​​ទាំង​ស្រុង​នោះ​ទេ។ ​​ការ​ពិសាភេសជ្ជៈ​នេះ​អាច​ជា​ផ្នែក​មួយ​​តូច​ប៉ុណ្ណោះ ​ប៉ុន្តែ​ឆ្អឹង​មិន​​រឹង​មាំ​​មែទ​ទែន​ទៅ​ដោយ​សារ​តែ​​ពុំ​បាន​​ពិសា​​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យ៉ូម​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ។

៤) ញៀន៖ ​ក្នុង​ភេសជ្ជៈ Coca-Cola មាន​សារធាតុ​​កាហ្វេ​អ៊ីន​ ​អាច​ធ្វើ​ឱ្យ​យើង​ចង់​ពិសា​ ហើយ​ពិសា​ទៀត​​ ប៉ុន្តែ​វ​មិន​ដូច​គ្រឿង​ញៀន​ដែល​ធ្វើ​ឱ្យ​យើង​អត់​វា​មិន​បា​ននោះ​ទេ៕

ដោយ៖ អ៊ឺង មុយយូ

X
5s