​បើ​​អ្នក​ធ្លាប់​ជួប​បទពិសោធន៍​អាក្រក់​ៗ? ៣​​​ ចំណុច​​​នេះ​​​​អាច​ជួយ​អ្នក​ឲ្យ​ចាក​ចេញ​បាន​



នរណា​ម្នាក់​ក៏​ជួប​​បទ​ពិសោធន៍​អាក្រក់​នៅ​ក្នុង​ជីវិត​ផង​ដែរ។ ហើយ​បទ​ពិសោធន៍​អាក្រក់​​ទាំង​នោះ​ពិត​ជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​និង​សុខភាព​​ផ្លូវ​ចិត្ត។ បទ​ពិសោធន៍​អាក្រក់​​អាច​ជា​ការ​ប្រលង​ធ្លាក់​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​​​បែក​ពី​មនុស្ស​ជិតស្និទ្ធ​ជា​ដើម។ ប្រសិន​អ្នក​​ក៏​មាន​​បញ្ហា​នេះ​ផង​ដែរ​ ខាង​ក្រោយ​នេះ​ជា​គន្លឹះ​ដែល​អ្នក​អាច​សាកល្បង​អនុវត្ត​បាន៖

១)អនុវត្ត​«១៥»នាទី៖ ​ចំណាយ​ពេលវេលា​១៥​នាទី​សម្រាប់​ការ​ធ្វើ​សមាធិ។ ហើយ​ប្រសិន​ជា​ពេល​នោះ​អ្នក​នៅ​​តែ​គិត​អវិជ្ជមាន​​ឬ​បទ​ពិសោធន៍​អាក្រក់​​ទាំង​នោះ​លេច​ចេញ​ជា​រូប​រាង បណ្ដាល​តាម​វា​ចុះ។ ​ប៉ុន្តែ​ក្រោយ​ពេល​ធ្វើ​សមាធិ អ្នក​ត្រូវ​​រៀន​ទទួល​វា​​ ទទួល​ស្គាល់​ការ​ពិត​​ទើប​វា​មិន​គ្រប​គ្រង​ជីវិត​របស់​អ្នក។

២)​ត្រូវ​ដឹង​​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឱ្យ​អ្នក​នឹក​ឃើញ​វា​ឡើង​វិញ៖ ប្រសិន​អ្នក​​ឃើញ​នរណា​ម្នាក់ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​ដល់​បទ​ពិសោធន៍​អាក្រក់​​ដែល​កើត​ឡើង​​លើ​ខ្លួន​ឯង អ្នក​គួរ​តែ​​ជៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ហ្នឹង​ ពោល​គឺ​ការ​ដឹង​ពី​ប្រភព​​គឺ​ជា​ចំណុច​ដែល​អ្នក​ចាកចេញ​ពី​​បទ​ពិសោធន៍​អាក្រក់​​បាន។

៣)ហាត់​យូហ្កា( Yoga) ៖ ​យូហ្កា​​​​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាង​កាយ​នោះ​ទេ ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ហើយ​យូហ្កា​ពិត​ជា​ល្អ​សម្រាប់​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ព្រោះ​វា​ជួយ​អ្នក​ឲ្យ​ជីវិត​របស់​អ្នក​ធូរស្រាល​បាន៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ wikihow.com​​​

X
5s