​ទម្លាប់​ទាំង ​៣​យ៉ាង​ខាង​ក្រោម​នេះ​ អាច​ជួយ​ឲ្យ​ជីវិត​របស់​​អ្នក​ល្អ​ប្រសើរ​ឡើង​ជា​មុន​



ទម្លាប់​អាក្រក់​កើត​ឡើង​​​ពី​ខ្លួន​យើង​នេះ​ឯង វា​​ចេញ​ពី​ការ​​គិត​​​ដែល​យើង​មាន​នៅ​ក្នុង​ខួរក្បាល។ ប្រសិន​អ្នក​គិត​អវិជ្ជមាន ជីវិត​របស់​អ្នក​ច្បាស់​ជា​អវិជ្ជមាន​ជា​ពុំ​ខាត។ ដូច្នេះ​ហើយ​ការ​គិត​ពិត​ជា​ជះ​​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​របស់​អ្នក។ ប្រសិន​អ្នក​ចង់​ឲ្យ​ជីវិត​របស់​អ្នក​វិជ្ជមាន ​ចាប់​ផ្ដើម​ពី​​ចំណុច​ទាំង​ ៣​​យ៉ាង​ខាង​ក្រោម​នេះ៖

១) ឈប់និយាយ​អំពី​ពាក្យ​ថា​ «ប្រសិន»៖ មនុស្ស​ជា​ច្រើន​​​មិន​ព្រម​ប្រើ​ប្រាស់​អ្វី​ដែល​ខ្លួន​ឯង​មាន​នៅ​ក្នុង​ខ្លួន​ឯង​នោះ​​ទេ។ ពួក​គេ​តែង​តែ​​គិត​ថា​ខ្លួន​ឯង​មិន​ទាន់​រួចរាល់។ ឧទាហរណ៍​ថា​ពួក​គេ​គិត​ថា​ ប្រសិន​បើ​ពួក​គេ​​មាន​លុយ​ច្រើន ​ពួក​គេ​នឹង​ចាំ​ចាប់​ផ្តើម​ជំនួញ។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​​ចាប់​ផ្ដើម​នូវ​អ្វី​ដែល​ខ្លួន​ឯង​មាន​នោះ​ទេ។ ប្រើ​ប្រាស់​ជំនាញ​ដែល​ខ្លួន​ឯង​មាន​ ទៅ​ធ្វើ​ការ​ដើម្បី​សន្សំ​លុយ​​។ ​វិធី​ម៉្យាង​ទៀត​គឺ​ ចាប់​ផ្ដើម​ជំនួញ​ដោយ​ថវិកា​តិច​តួច​ ហើយ​ចាំ​ពង្រីក​​​ឲ្យ​ធំ។

២) ​ត្រូវ​មាន​គោលដៅ​ឲ្យ​ច្បាស់​លាស់៖ មុន​នឹង​ធ្វើ​អ្វី​មួយ​ អ្នក​ត្រូវ​តែ​មាន​គោលដៅ​​​ច្បាស់លាស់។ បើ​មិន​អ៊ីចឹង​ទេ អ្នក​មិន​ដឹង​ថា​ ខ្លួន​ឯង​ចង់​បាន​អ្វី​នោះ​ទេ។ ​បន្ថែម​ពី​លើ​នេះ ​អ្នក​ត្រូវ​សរសេរ​គោលដៅ​របស់​អ្ន​ក​ដាក់​ក្នុង​សៀវភៅ ព្រោះ​វា​ជួយ​រំលឹក​អ្នក​ឲ្យ​ខំ​ប្រឹង​រាល់​ពេល​ដែល​អ្នក​ឃើញ​វា។

៣) សិក្សា​ពី​កំហុស៖​ មនុស្ស​ជោគជ័យ​ពិត​ប្រាកដ​មិន​ដែល​​​ឈឺចាប់​ពេល​ដែល​ភាព​បរាជ័យ​កើត​ឡើង​នោះ​ទេ។ បន្ថែម​​​ពី​នេះ​ទៅ​ទៀត ​ពួក​គេ​ក៏​មិន​បន្ទោស​អ្នក​ដទៃ​ផង​ដែរ។ ដូច្នេះ​ហើយ ​អ្នក​អាច​រៀន​សូត្រ​​​ចំណុច​នេះ ​បាន​ពី​បុគ្គល​ជោគជ័យ។ ​គ្រប​គ្រង​ជីវិត​របស់​អ្នក ធ្វើ​អ្វី​ដែល​អ្នក​គួរ​ធ្វើ ពុំ​ចាំ​បាច់​​អ្នក​ដទៃ​មក​ជួយ​លើក​ទឹក​ចិត្ត​អ្នក​នោះ​ទេ។ បើ​បរាជ័យ​កើត​ឡើង ចាត់​ទុក​វា​ជា​ឱកាស​សម្រាប់​រៀន​សូត្រ​និង​ធ្វើ​ឲ្យ​ល្អ​លើក​ក្រោយ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព​​៖ addicted2success.com​

X
5s