តើទឹកក្រូចឆ្មារមួយកែវមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក ?​



ទឹក​ក្រូចឆ្មារ​គឺជា​ភេសជ្ជៈ​ដ៏​សាមញ្ញ​បំផុត​មួយ តែ​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ឡើយ។ ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ចំនួន​៤​របស់​ទឹក​ក្រូចឆ្មារ​ដែល​អាច​នឹង​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់​អ្នក៖

១) សម្រួល​ដល់​ការ​បន្ទោបង់៖ ទឹក​ក្រូចឆ្មារ​ក្ដៅ​អ៊ុនៗ​មួយ​កែវ​នៅ​ពេល​ព្រឹក​ព្រលឹម មាន​អត្ថប្រយោជន៍​ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន​របស់​អ្នក និង​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​របស់​អ្នក​បាន។ លើស​ពី​នេះ ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន រួម​ផ្សំ​នឹង​អាហារ​ទាំងឡាយ​ណា​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ក៏​នឹង​ជួយ​អ្នក​ក្នុង​ការ​បន្ទោបង់​ផង​ដែរ។

២) ផ្ដល់​នូវ​វីតាមីន​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន៖ ទឹក​ក្រូចឆ្មារ​មួយ​កែវ​អាច​ផ្ដល់​បាន​២០%​នៃ​វីតាមីនC​ដែល​អ្នក​ចាំបាច់​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ និង​ជាតិ​ប៉ូតាស្យូម​និង​វីតាមីនB​ក្នុង​បរិមាណ​តិចតួច​ផង​ដែរ។

៣) ជួយ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​ជាង​មុន៖ អ្នក​អាច​ចាប់ផ្ដើម​សាកល្បង​ថ្ងៃ​ថ្មី​របស់​អ្នក​ដោយ​ទទួលទាន​ទឹក​ក្រូចឆ្មារ​អ៊ុនៗ​មួយ​កែវ​នៅ​ព្រឹក​ព្រលឹម បន្ទាប់​មក​អ្នក​នឹង​អាច​ទទួល​បទពិសោធន៍​ថ្មី​មួយ​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ និង​ជ្រះ​ស្រឡះ​ជាង​មុន នោះ​អ្នក​នឹង​អាច​បំពេញ​ការងារ​របស់​អ្នក​ពោរពេញ​ដោយ​ប្រសិទ្ធភាព​មិនខាន។

៤) ជួយ​គ្រប់គ្រង​ចំណង់​អាហារ​របស់​អ្នក​បាន៖ នៅ​ពេល​អ្នក​ទទួលទាន​ទឹក​ក្ដៅ​ឬ​ទឹក​ត្រជាក់​មុន​ពេល​ទទួលទាន​អាហារ​ផ្សេងៗ នោះ​ទឹក​នឹង​ធ្វើឲ្យ​អ្នក​កាត់បន្ថយ​ចំណង់​ក្នុង​ការ​ឃ្លាន​អាហារ ដែល​អាច​នឹង​កាត់បន្ថយ​បរិមាណ​អាហារ​ដែល​អ្នក​ទទួលទាន​ផង​ដែរ។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​លើស​ទម្ងន់ ឬ​មនុស្ស​ទាំងឡាយ​ណា​ដែល​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ក្នុង​ការ​ឃ្លាន​និង​ទទួលទាន​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព​របស់​ខ្លួន៕

ប្រភព៖ quickanddirtytips.com ប្រែសម្រួល៖ ស្រីពៅ

X
5s