អាហារ ៣ប្រភេទដែលអាចកាត់បន្ថយអ្នកពីហានិភ័យជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យបាន​



មាន​មនុស្ស​ជាច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ពី​ជំងឺ​បេះដូង។ វា​ជា​រឿង​ដ៏​សំខាន់​ដែល​ពួក​យើង​គួរ​តែ​យកចិត្តទុកដាក់​ទៅលើ​អាហារ​ដែល​យើង​តែង​បរិភោគ​ជា​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​អាច​កាត់បន្ថយ​ជាតិ​កូឡេស្តេរ៉ុល និង​បញ្ចៀស​អ្នក​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នេះ​បាន ដោយ​មិន​ចាំបាច់​ត្រូវការ​ថ្នាំ​ពេទ្យ​នោះ​ឡើយ។

១) គ្រាប់​ធញ្ញជាតិ៖ បើ​និយាយ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព គ្រាប់ធញ្ញជាតិ​មាន​គុណសម្បត្តិ​ច្រើន​រាប់​មិន​អស់ ជាពិសេស​គឺជា​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​ដែល​សម្បូរ​នៅ​ក្នុង​គ្រាប់ធញ្ញជាតិ​ភាគច្រើន បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក។ រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​របស់​អាមេរិក បាន​ណែនាំ​ឲ្យ​ទទួលទាន​គ្រាប់ធញ្ញជាតិ​ឲ្យ​បាន​ចំនួន​១​អោនស៍ ឬ​ប្រហាក់ប្រហែល​នឹង​២៨​ក្រាម​ជា​រៀងរាល់​ថ្ងៃ អាច​ជួយ​កាត់បន្ថយ​ជាតិ​កូឡេស្តេរ៉ុល​និង​ហានិភ័យ​ពី​ជំងឺ​បេះដូង​ផង​ដែរ។

២) ផ្លែ​អាវ៉ូកាដូ៖ ផ្លែ​អាវ៉ូកាដូ​គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​មិន​ត្រឹមតែ​ផ្ដល់​ថាមពល​ដល់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្បូរ​ទៅ​ដោយ​គុណប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ផង​ដែរ។ ផ្លែឈើ​នេះ​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់ ប៉ុន្តែ​គឺជា​អាស៊ីដ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​របស់​អ្នក។ នៅ​ពេល​អ្នក​បាន​ទទួលទាន​វា វា​នឹង​ជួយ​បង្កើន​កម្រិត​អាស៊ីដ​ខ្លាញ់​ដែល​ចាំបាច់​សម្រាប់​រាងកាយ​របស់​អ្នក និង​កាត់បន្ថយ​នូវ​កម្រិត​អាស៊ីដ​ខ្លាញ់​ទាំងឡាយ​ដែល​មិន​ល្អ​វិញ។ ក្រៅ​ពី​នេះ​អាវ៉ូកាដូ​ក៏​សម្បូរ​ដោយ​ប៉ូតាស្យូម ជាតិ​សរសៃ អាស៊ីដ​ហ្វូលិក (ដែល​ស្ថិត​ក្នុង​ចំណោម​វីតាមីនB​មួយ​ប្រភេទ និង​ចាំបាច់​សម្រាប់​រាងកាយ​របស់​អ្នក​ក្នុង​ការ​ផលិត​និង​ថែទាំ​កោសិកា​ថ្មីៗ) រួម​ទាំង​វីតាមីនC វីតាមីនK និង​វីតាមីនB6។

៣) ចៀសវាង​អាហារ​ស្រាប់ៗ​ច្រក​ក្នុង​កំប៉ុង៖ អាហារ​ស្រាប់ៗ​ប្រើប្រាស់​ប្រភេទ​អាស៊ីដ​ខ្លាញ់​ដែល​មិន​ល្អ​ដើម្បី​អាច​រក្សា​ទុក​អាហារ​ឲ្យ​បាន​យូរ។ អាស៊ីដ​ខ្លាញ់​ប្រភេទ​នោះ​ឯង​ដែល​ជា​ដើម​ហេតុ​នៃ​ការ​កើត​ជំងឺ​បេះដូង។ ផ្ទុយទៅវិញ​អ្នក​គួរ​ងាក​មក​ទទួលទាន​ប្រភេទ​អាស៊ីដ​ខ្លាញ់​ល្អ​ដូច​មាន​នៅ​ក្នុង​ស៊ុត និង​បញ្ចូល​នូវ​អាហារ​សាច់​សត្វ​បន្តិច​បន្តួច​ក្នុង​១​សប្ដាហ៍ ព្រម​ទាំង​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​ផ្អែម នោះ​ទើប​ជា​ការ​ប្រសើរ៕

X
5s