វិធី​ងាយ​​ៗ​ដែល​អាច​បំបាត់​អាការៈ​​ឈឺ​ក្បាល​ក្នុង​រយៈ​ពេល​ខ្លី​



នរណា​ម្នាក់​ក៏​ធ្លាប់​ឈឺ​ក្បាល​​ដែរ ហើយ​អ្នក​ដឹង​ហើយ​ថា ​ជំងឺ​ឈឺ​ក្បាល​ធ្វើ​ទុក្ខ​យ៉ាង​ណា។ រាល់​ពេល​​​ឈឺ​ក្បាល​​​មក​ម្ដង​ៗ ​អ្នក​សឹង​តែ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ពោល​គឺ​អ្នក​ចង់​តែ​ដេក​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ខាង​ក្រោម​នេះ​ជា​​វិធីសាស្ត្រ​ងាយ​ៗ​ដែល​​ជួយ​ព្យាបាល​​ជំងឺ​ឈឺ​ក្បាល​បាន​ក្នុង​រយៈ​ពេល​ខ្លី៖

១) បិទ​ភ្នែក​៖ ​វា​ជា​វិធីសាស្ត្រ​​​​​​ព្យាបាល​ជំងឺ​ឈឺ​ក្បាល​​ដោយ​ធម្មជាតិ​ និង​មាន​ប្រសិទ្ធភាព​ជា​ទី​បំផុត​ព្រោះ​​អ្នក​​គ្រាន់​តែ​បិទ​ភ្នែក​​ តែ​វា​ជួយ​កាត់​បន្ថយ​ភាព​​តានតឹង​​​របស់​ខួរក្បាល​​បាន។

២) ម៉ាស្សា​​កញ្ចឹង​ក​៖ ​ ម៉ាស្សា​​កញ្ចឹង​ក​ជួយ​ឲ្យ​ឈាម​របស់​អ្នក​ដើរ​ស្រួល​និង​​បន្ថយ​នូវ​ការ​ឈឺចាប់​ផង​ដែរ។

៣) ​សម្រាក៖ ​​ ​ការ​សម្រាក​​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​នូវ​ភាព​ឈឺចាប់​​​ថែម​ទាំង​​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។ ព្យាយាម​សម្រាក​​និង​ដក​ដង្ហើម​ឲ្យ​បាន​វែង​ៗ។

៤) ជៀស​ឲ្យ​ឆ្ងាយ​ពី​ស្រ្តេស៖ ប្រសិន​អ្នក​កំពុង​តែ​ឈឺក្បាល​ហើយ ​ចូរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​​​ស្រ្តេស​។ ​កុំ​ទៅ​កន្លែង​​ណា​ដែល​មាន​​សម្លេង​​ឡូឡា បរិយាកាស​មិន​សូវ​ល្អ​ជា​ដើម។ ប្រសិន​ជា​អាច ​សុំ​មេ​ចេញ​ធ្វើ​ការ​មុន​ម៉ោង​ហើយ​សម្រាក​​ទៅ។

៥) ចំណី​អាហារ៖ ម្ហូប​អាហារ​ដែល​អ្នក​ញាំ​ពិត​ជា​​​ជាក់​ទាក់​ទង​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​របស់​អ្នក។ ​ព្យាយាម​ពិសា​អាហារ​​មាន​ផា​សុខភាព​ ញាំ​អាហារ​ឲ្យ​បាន​ទៀង​ទាត់​និង​​កុំ​ផឹក​កាហ្វេ​ច្រើន​ពេក៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ everydayhealth.com

X
5s