មេរៀនដ៏មានតម្លៃទាំង ៣យ៉ាងដែលមាននៅក្នុងសៀវភៅ «The School of Greatness»
ពិតប្រាកដណាស់ថាមនុស្សជោគជ័យមានច្រើននៅលើលោក ហើយអ្នក ខ្លះក៏បានចែករំលែកបទពិសោធន៍ល្អៗតាមរយៈការធ្វើបទបង្ហាញឬសៀវភៅជាដើម។ យ៉ាងណាមិញ លោក Lewis Howes ដែលជាអ្នកនិពន្ធ អ្នកជំនួញ ហើយក៏ជាអ្នកកីឡាមួយរូបផងដែរ បាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា«The School of Greatness»។
ក្នុងសៀវភៅនេះ បានបង្កប់នូវមេរៀនដ៍មានតម្លៃដូចខាងក្រោម៖
១) ត្រូវបង្កើតឬមានទស្សនវិស័យសម្រាប់ខ្លួនឯង៖ កាលនៅវ័យកុមារ លោក Lewis Howes បានតាំងចិត្តនិងកំណត់គោលដៅខ្លួនឯងចង់ក្លាយជាអ្នកលេងបាល់ទាត់អាជីពម្នាក់។ ដោយការខិតខំប្រឹងប្រែងនិងមិនបោះបង់ផងនោះ លោកក៏សម្រេចក្តីបំណងរបស់លោកមែន។ លោក Lewis Howes បានបន្ថែមទៀតថា មនុស្សដែលគ្មានទស្សនវិស័យ នឹងគ្មានគោលដៅដើរក្នុងជីវិតឡើយ។
២) ត្រូវមានចិត្តគំនិតឈ្នះឈ្នះ៖ លោក Lewis Howes បានរៀបរាប់ក្នុងសៀវភៅរបស់លោកថា មនុស្សដែលពូកែមិនមែនជាមនុស្សដែលមានសំណាងនោះទេ។ មនុស្សដែលពូកែនិងជោគជ័យក្នុងអាជីពសុទ្ធតែជាមនុស្សដែលមានគោលដៅ ខិតខំប្រឹងប្រែង ព្យាយាម កុំបោះបង់ ហើយបុគ្គលជោគជ័យសុទ្ធតែមានចិត្តគំនិតបែបនេះដើម្បីប្រែក្លាយសុបិនឲ្យក្លាយជាការពិត។
៣) ចែករំលែកត្រលប់ទៅវិញ៖ ក្រោយពីសម្រេចក្តីសុបិននិងទទួលបានភាពជោគជ័យក្នុងជីវិត លោក Lewis Howes ស្វែងយល់ថាស្នាដៃបុគ្គល( Personal Achievement) គឺសំខាន់ហើយប៉ុន្តែការចែករំលែកនិងជួយអ្នកដទៃឲ្យជោគជ័យដែរគឺកាន់តែសំខាន់។ បើអ្នកចេះតែម្នាក់ឯងហើយមិនចែករំលែក នោះក៏គ្មានន័យផងដែរ។ ចែករំលែកនិងបន្សល់ទុកស្នាដៃសម្រាប់អ្នកជំនាន់ក្រោយទើបមានន័យ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com