ប្រសិន​ចង់​​​ជាប់​​​វគ្គ​សម្ភាស អ្នក​ត្រូវ​ឆ្លើយ​សំនួរ​ខាង​ក្រោម​នេះ​​ឲ្យ​បាន​​ល្អ​



វគ្គ​សម្ភាស​គឺ​ជា​វគ្គ​ដែល​សំខាន់​បំផុត​ព្រោះ​វា​កំណត់​នូវ​ជោគ​វាស​នា​តើ​អ្នក​អាច​នឹង​ទទួល​បាន​ការងារ​ឬ​ក៏​អត់​ទេ។ ​យ៉ាង​ណា​មិញ ​ អ្នក​អាច​ត្រៀម​ខ្លួន​​ឆ្លើយ​សំនួរ​ខ្លះ​ពី​ផ្ទះ​ឲ្យ​ហើយ​ព្រោះ​​អ្នក​ដឹក​នាំ​ភាគ​ច្រើន​តែង​តែ​ពឹង​ផ្អែក​​លើ​សំនួរ​ទាំង​នេះ​ក្នុង​ការ​វាយ​តម្លៃ​បុគ្គល។

ប្រសិន​អ្នក​ត្រៀម​ខ្លួន​បាន​ល្អ អ្នក​នឹង​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ការងារ​និង​ទទួល​បាន​ទំនុក​ចិត្ត​​ពី​​អ្នក​សម្ភាស​ទៀត​ផង។ ​ខាងក្រោម​នេះ​ជា​សំនួរ​ដែល​អ្នក​ត្រូវ​ត្រៀម​ឆ្លើយ​ឲ្យ​បាន​ល្អ៖

១) រៀប​រាល់​អំពី​ខ្លួន​ឯង៖ ស្ទើរ​តែ​គ្រប់​ការ​សម្ភាស​ទៅ​ហើយ អ្នក​សម្ភាស​តែង​តែ​ចាប់​ផ្ដើម​ឲ្យ​បេក្ខជន​រៀប​រាប់​អំពី​ខ្លួន​ឯង។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ឆ្លៀត​យក​​ឱកាស​នេះ​លក់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។ ​អ្នក​ត្រូវ​រៀប​រាប់​ពី​បទ​ពិសោធន៍​ការងារ​​ឬ​ជំនាញ​ដែល​បង្ហាញ​ថា​អ្នក​សាក​សម​នឹង​ការងារ​មួយ​នេះ។

២) តើ​ចំណុច​ខ្លាំង​របស់​អ្នក​ជា​អ្វី៖ សំនួរ​នេះ​មើល​ទៅ​ងាយ​ស្រួល​ឆ្លើយ​ប៉ុន្តែ​ការពិត​គឺ​ពិបាក​ឆ្លើយ។ ​បើ​ទោះ​បី​ជា​អ្នក​ដឹង​ថា​ខ្លួន​ឯង​ពូកែ​អ្វី​​ក៏​ដោយ អ្នក​ត្រូវ​ឆ្លើយ​យ៉ាង​​ណា​ឲ្យ​ចំណុច​ខ្លាំង​របស់​អ្នក​ទាក់​ទង​ទៅ​នឹង​ការងារ​ថ្មី​ដែល​អ្នក​ចង់​ធ្វើ​នេះ។ តើ​ការងារ​ថ្មី​របស់​អ្នក​ចង់​បាន​អ្នក​ពូកែ​​ចរចា​ឬ​អ្នក​ពូកែ​សរសេរ។ល។ អ៊ីចឹង​ហើយ អ្នក​គួរ​តែ​អាន​​ព័ត៌មាន​​​ការងារ​ឲ្យ​បាន​លម្អិត។

៣)​ ​​តើ​អ្នក​ចង់​ក្លាយ​ជា​អ្វី​នា​ពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត៖ ទោះ​បី​ជា​អ្នក​ដឹង​ឬ​មិន​ដឹង​ពី​គោលដៅ​នា​ថ្ងៃ​អនាគត​ក៏​ដោយ អ្នក​ត្រូវ​ត្រៀម​ចម្លើយ​មួយ​ក្នុង​ចិត្ត​ព្រោះ​អ្នក​មិន​អាច​និយាយ​ថា​«​ខ្ញុំ​មិន​ដឹង​​នោះ​ទេ។ ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ​​ទៅ​នោះ​ទេ។» អ្នក​ដឹក​នាំ​គ្រប់​រូប​តែង​តែ​ចង់​បាន​បុគ្គល​ដែល​មាន​​​​មហិច្ឆតា​​និង​មាន​គោល​ដៅ​ច្បាស់​លាស់៕

ប្រែ​សម្រួល៖ មុយយូ ប្រភព៖ workopolis​​​​

X
5s