ការ​សម្រេច​ចិត្ត​​បែប​ចិត្តសាស្ត្រ​របស់​មនុស្ស​មាន ​៣​កម្រិត តើ​អ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​ដែរ? ​​



នេះ​បើ​តាម​លោក Sigmund Freud ដែល​ជា​​អ្នក​ជំនាញ​​​សិក្សា​​​ចិត្ត​សាស្ត្រ​​របស់​មនុស្ស (Human Psyche) ឬ​អត្តចរិត ​​(Personality)​។ លោក ​​រក​ឃើញ​ថា​​ ជា​ធម្មតា​ មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​​​មាន​ ​​៣​កម្រិត​​ ពោល​គឺ​ ID, Ego ​និង​ Superego៖

១) ID ៖ ​ID ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ផ្នែក​ទៅ​លើ​ចំណង់​ ​ក្ដី​ចង់​បាន​របស់​មនុស្ស។ ឧទាហរណ៍​ថា ពេល​ដែល​អ្នក​ឈប់​នៅ​ភ្លើង​ចរាចរណ៍​ ហើយ​ភ្លើង​ចរាចរណ៍​នោះ​ពណ៌​ក្រហម។ ប្រសិន​ជា​អ្នក​ធ្វើ​ការ​សម្រេច​​ដោយ​ផ្នែក​ទៅ​លើ ID អ្នក​មិន​ខ្វល់​ថា​អ្នក​​ខុស​​ច្បាប់​ឬ​មិន​ខុស​ច្បាប់​នោះ​ទេ ពោល​គឺ​អ្នក​​ចង់​ទៅ មិន​ចង់​ឈប់​ព្រោះ​​​វា​ជា​ចំណង់​ចេញ​ពី​ចិត្ត​។

២) Ego ​៖ ​កម្រិត​ទី​២​នៃ​ការ​សម្រេច​ចិត្ត​​របស់​មនុស្ស​​គឺ​Ego ។ Ego ​​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​ទៅ​លើ​​​ច្បាប់​សង្គម​និង​ការ​ពិត​។ ​ដូច​ឧទាហរណ៍​​ខាង​លើដដែល ប្រសិន​អ្នក​សម្រេច​ចិត្ត​​ផ្អែក​ទៅ​លើ ​Ego អ្នក​នឹង​ឈប់​ពេល​​​​ភ្លើង​ចរាចរណ៍​​មាន​​ពណ៌​ក្រហម​ព្រោះ​វា​ជា​​​ច្បាប់​នៅ​ក្នុង​សង្គម។

៣) Superego ៖ Superego ​គឺ​ជា​កម្រិត​ខ្ពស់​​បំផុត​​ក្នុង​ការ​សម្រេច​ចិត្ត​បែប​ចិត្ត​សាស្ត្រ​របស់​មនុស្ស​។ ពេល​មនុស្ស​ធ្វើ​ការ​សម្រេច​​ចិត្ត​ដោយ​​ផ្នែក​ទៅ​លើ Superego ​មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​លើស​ពី​ចំណង់ ច្បាប់​សង្គម​​​​​ទៅ​ទៀត​ពោល​គឺ​​ផ្ដោត​​ទៅ​លើ​សីលធម៌​ និង​គុណ​តម្លៃ​ក្នុង​ខ្លួន។ ​នេះ​បើ​​តាម​ឧទាហរណ៍​​ខាង​លើ អ្នក​នឹង​​ឈប់​​ពេល​​​ភ្លើង​ចរាចរណ៍​​មាន​​ពណ៌​ក្រហម​ព្រោះ​អ្នក​​ចង់​ធ្វើ​ជា​​ប្រជាជន​ដែល​គោរព​​ច្បាប់​និង​គំរូ​ដល់​​​​អ្នក​ដទៃ​ទៀត​៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ Simply Psychology

X
5s