មេរៀនជំនួញដ៏មានតម្លៃទាំង៣យ៉ាងដែលអ្នកអាចសិក្សាបានពីលោក Sam Walton
លោក Sam Waltonគឺជាសហគ្រិនជោគជ័យជនជាតិអាមេរិកម្នាក់។ លោក Sam Walton មានជំនួញលក់ទំនិញមួយឈ្មោះថា Walmart ។ បន្ថែមពីលើនេះ លោកក៏មានClubមួយហៅថាSam's Club។ បើទោះបីជាលោក Sam Waltonបានចែកឋានទៅហើយក្តី លោកបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃដូចខាងក្រោម៖
១) សន្សំលុយដើម្បីអតិថិជន៖ លោក Sam Waltonគឺជាមនុស្សមិនសូវចូលចិត្តជីវិតបែបទាន់សម័យប៉ុន្មាននោះទេ។ លោក Sam Waltonបានសង្កេតឃើញមានមនុស្សជាច្រើនចាយលុយខ្ជះខ្ជាយ ដល់ពេលជំនួញមានអាសន្នម្ដងៗគឺគ្មានថវិកាសម្រាប់ជួយនោះទេ។ លោក Sam Waltonបានបង្កើតទ្រឹស្ដីក្រុមហ៊ុនមួយគឺ«សន្សំលុយបានមួយដុល្លារគឺជួយអតិថិជនបានមួយផ្នែក។» អ៊ីចឹងហើយ អតិថិជននឹងមានទំនុកចិត្តនិងជឿជាក់មកលើក្រុមហ៊ុន។
២) រៀនឲ្យបានច្រើនអំពីជំនួញ៖ ក្នុងនាមជាម្ចាស់ជំនួញ អ្នកត្រូវបន្តអភិវឌ្ឍន៍ខ្លួនជានិច្ច។ កាលលោក Sam Waltonនៅក្មេង លោកចង់ចេះចង់ដឹងខ្លាំងណាស់។ បន្ថែមពីលើនេះទៅទៀត លោកចិត្តចូលរាប់អានមនុស្សដែលពូកែនិងមានបទពិសោធន៍ច្រើនជាងលោកព្រោះលោកអាចសិក្សារៀនសូត្របន្ថែមបាន។ លោក Sam Waltonជឿជាក់ថាប្រសិនម្ចាស់ជំនួញឈប់អភិវឌ្ឍន៍ខ្លួន ថ្ងៃណាមួយច្បាស់ជាចាញ់ដៃគូប្រកួតប្រជែងជាពុំខាន។
៣) ការពារភាពជោគជ័យ តែត្រូវរៀនពីកំហុស៖ លោក Sam Waltonបានជួយដីដ៏ធំមួយកន្លែងហើយបានកែប្រែឲ្យក្លាយជាហាងលក់ទំនិញមួយ។ ប៉ុន្តែដោយសារតែកំហុសមួយដែលលោកធ្វើខុសលើកុងត្រានិងភាពលោភលន់របស់ម្ចាស់ដី ម្ចាស់ដីមិនព្រមជួយកន្លែងបន្តទៅលោក Sam Waltonនោះទេមិនថាលោកឲ្យតម្លៃខ្លាំងប៉ុណ្ណាព្រោះម្ចាស់ដីចង់ឲ្យកូនរបស់គាត់ធ្វើជំនួញលើតំបន់នោះ។ ដោយសារតែចំណុចនេះ លោក Sam Waltonត្រូវចាប់ផ្ដើមម្ដងទៀត។ លោក Sam Waltonបានសិក្សាពីកំហុសមួយនេះនិងជំរុញឲ្យកូនរបស់គាត់សិក្សាច្បាប់ព្រោះលោកមិនចង់មានកំហុសបែបនេះម្ដងទៀត៕
ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ addicted2success.com