គោលការណ៍២នាទី(Two-minute rule) ដើម្បីបញ្ឈប់ការពន្យាពេលនិងបង្កើតទម្លាប់ល្អ​



អ្នកតែងតែធ្លាប់ដឹងមកហើយពីវិធីសាស្រ្ត ក៏ដូចជាបច្ចេកទេសផ្សេងៗដើម្បីបង្កើនប្រសិទ្ធភាពការងារនិងកាត់បន្ថយការពន្យាពេលជាដើម។ ក្រៅពីនេះក៏មានបច្ចេកទេស ក៏ដូចជាវិធីសាស្រ្តជាច្រើនទៀតដែលអាចកែប្រែអ្នកពីមនុស្សដែលមានទម្លាប់អាក្រក់ឲ្យទៅជាមានទម្លាប់ល្អវិញ។

ប៉ុន្តែការកែប្រែទម្លាប់របស់មនុស្សគឺមិនជារឿងងាយស្រួលនោះឡើយ។ ដូចនេះសូមមកមើលគោលការណ៍២នាទី(Two-minute rule)នេះវិញ ថាតើវាអាចជួយអ្នកបង្កើតទម្លាប់ល្អៗបានយ៉ាងដូចម្ដេច? គោលការណ៍នេះបែងចែកជា២ដំណាក់កាល៖

ដំណាក់កាលទី១៖ ត្រូវរកមើលកិច្ចការណាដែលអ្នកអាចធ្វើបានដោយចំណាយពេលត្រឹមតែ២នាទី ដូចជាលាងចានបន្ទាប់ពីញ៉ាំអាហារ បោះសម្លៀកបំពាក់ដែលប្រលាក់ចូលក្នុងកន្ត្រកជំនួសឲ្យការបោះលើការ៉ូ យកសម្រាមទៅបោះចោល ឬផ្ញើរអ៊ីម៉ែលជាដើម ហើយអ្នកត្រូវប្រញាប់ធ្វើកិច្ចការទាំងនោះឥលូវនេះភ្លាម កុំពន្យាពេល! គ្មាននរណាម្នាក់លើលោកនេះដែលរវល់គ្មានពេលសូម្បី២នាទីធ្វើកិច្ចការកំប៉ិកកំប៉ុកទាំងនេះទេ។ ដូចនេះ អ្នកត្រូវបំពេញកិច្ចការទាំងនោះឲ្យរួចរាល់ជាបន្ទាន់។

ដំណាក់កាលទី២៖ ដំណាក់កាលទីមួយបានជួយអ្នកកំចាត់កិច្ចការកំប៉ិកកំប៉ុកជាច្រើន។ នៅពេលដែលអ្នកចាប់ផ្ដើមមានទម្លាប់ធ្វើកិច្ចការកំប៉ិកកំប៉ុកទាំងនោះរាល់ថ្ងៃហើយ អ្នកនឹងអាចបង្កើតទម្លាប់ដ៏ល្អមួយឲ្យខ្លួនអ្នកបានហើយ។ ឧទារណ៍ គោលដៅរបស់អ្នកគឺសរសេរសៀវភៅមួយក្បាល ហើយទម្លាប់ថ្មីរបស់អ្នកគឺចំណាយពេល២នាទីសរសេរវាជារៀងរាល់ថ្ងៃដើម្បីបញ្ចប់សៀវភៅមួយក្បាលនេះ។ គោលការណ៍នេះគឺជួយបង្កើតទម្លាប់ដែលចំណាយពេល២នាទី ហើយទម្លាប់នេះនឹងជួយអ្នកឈានទៅដល់ការបង្កើតទម្លាប់ក្នុងការបំពេញកិច្ចការផ្សេងៗទៀតដែលត្រូវចំណាយពេលច្រើនជាងនេះ៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ www.weforum.org

X
5s