តិចនិក ៣យ៉ាងងាយៗក្នុងការសន្សំលុយដើម្បីទិញផ្ទះ
នរណាម្នាក់ក៏ចង់សន្សំលុយដែរ។ នរណាម្នាក់ក៏ចង់ទិញនិងមានគេហដ្ឋានផ្ទាល់ខ្លួនមួយផងដែរ។ ប៉ុន្តែមនុស្សជាច្រើនមិនគិតសន្សំលុយនោះទេ គិតតែពីចង់ដោយគ្មានសកម្មភាពសន្សំលុយអ្វីសោះ។ ដូចសុភាសិតខ្មែរមួយពោលថា«តក់ៗពេញបំពង»។ មិនថាលុយតិចឬច្រើននោះទេ អ្នកត្រូវចាប់ផ្ដើមសន្សំលុយនៅថ្ងៃនេះប្រសិនចង់សម្រេចក្ដីប្រាថ្នារបស់ខ្លួន។ អនុវត្តតិចនិក៣យ៉ាងៗខាងក្រោមនេះក្នុងការសន្សំលុយដើម្បីទិញផ្ទះ៖
១) សន្សំមុនចំណាយ៖ ជំហានទីមួយគឺអ្នកត្រូវកំណត់ឲ្យច្បាស់នៃចំនួនថវិកាដែលអ្នកចង់សន្សំក្នុងមួយខែ។ បើតាមការណែនាំពីអ្នកជំនាញហិរញ្ញវត្ថុ មនុស្សម្នាក់គួរសន្សំយ៉ាងហោចណាស់២០ភាគរយនៃប្រាក់ខែ។ ក្រោយដឹងពីចំនួនជាក់ច្បាស់ហើយ រាល់ពេលអ្នកបើកប្រាក់ខែ អ្នកត្រូវដកចំនួនទឹកប្រាក់ដែលអ្នកត្រូវសន្សំចូលគណនីធនាគារអ្នក ចាំចាយលុយដែលនៅសល់។
២) កុំញាំអាហារក្រៅច្រើនពេក៖ យូរៗញាំអាហារក្រៅផ្ទះម្តង នោះវាមិនអីនោះទេព្រោះជីវិតត្រូវការភាពសប្បាយខ្លះដែរ។ ប៉ុន្តែ កុំពិសាជារាល់ថ្ងៃព្រោះសាកគិតទៅហើយ ចេញក្រៅម្ដងយ៉ាងហោចណាស់ក៏អស់៣ដុល្លារដែរ។ យកលុយទាំងនោះមកសន្សំវិញ នោះគឺជារឿងដ៏ល្អ។ អាហារដែលអ្នកអាចកាត់បន្ថយបានដូចជាកាហ្វេនិងរៀបចំអាហារពីផ្ទះទៅពិសានៅកន្លែងធ្វើការ។ អ្នកនឹងភ្ញាក់ផ្អើលនៃចំនួនលុយដែលអ្នកអាចសន្សំ។
៣) ទិញផ្ទះដោយបង់ជាដំណាក់កាល៖ ថ្វីត្បិតតែមានគេហដ្ឋានជាច្រើនអនុញ្ញាតឲ្យបង់រំលោះជាប្រចាំខែ ប៉ុន្តែអ្នកត្រូវបង់ការប្រាក់ច្រើនណាស់ អ្នកអាចទិញផ្ទះបានពីរឯណោះ។ ជម្រើសដ៏ល្អគឺអ្នកត្រូវសន្សំលុយឲ្យបានគួរច្រើនគួរសម ហើយទិញផ្ទះដោយបង់ជាដំណាក់កាលវិញព្រោះវាជួយសន្សំលុយអ្នកបានច្រើនណាស់៕
កុំភ្លេចចូលរួមកម្មវិធី Black Friday Property Sale ដែលជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអចនទ្រព្យដូចជាគម្រោងខុនដូ គម្រោងផ្ទះ និងបុរីជាច្រើនទៀតរបស់ក្រុមហ៊ុនធំនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃ ប្រូម៉ូសិន ការដូរ និងលក្ខខណ្ឌពិសេសៗជាច្រើនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀលទៅដល់ម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។
ចុះឈ្មោះចូលរួមកម្មវិធីប្រវត្តិសាស្ត្រដំបូងក្នុងប្រទេសកម្ពុជា
ចំណាំ៖ ត្រង់សំនួរ តើអ្នកបានឃើញព័ត៌មានអំពីព្រឹត្តិការណ៍នេះពីកន្លែងណា?* សូមជ្រើសរើសយក BizKhmer | BizKhmer ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale”៕