សំណួរដ៏ឆ្លាតវៃទាំង១១ដែលអ្នកគួរសួរនៅគ្រប់ចុងបញ្ចប់កិច្ចសម្ភាសការងារ
អ្នកត្រូវទាញយកផលប្រយោជន៍ពីឱកាសមួយនេះ នៅពេលអ្នកសម្ភាសសួរទៅកាន់អ្នកពីសំណួរដែលអ្នកចង់សួរទៅពួកគេ ព្រោះបើយោងតាមអ្នកយុទ្ធសាស្រ្តការងារ Teri Hockett បាននិយាយថា ការសាកសួរសំណួររបស់អ្នក នឹងអាចផ្លាស់ប្តូរទស្សនៈរបស់អ្នកសម្ភាសមកលើរូបអ្នក។ ប៉ុន្តែអ្នកក៏ត្រូវចងចាំផងដែរថា សំណួរដែលអ្នកសួរអាចកំណត់លើភាពជោគជ័យឬភាពបរាជ័យនៃការសម្ភាសរបស់អ្នកបាន។ សំណួរទាំង១១ខាងក្រោមនេះនឹងអាចជួយអ្នកក្នុងការបង្កើតចំណាប់អារម្មណ៍វិជ្ជមានដល់អ្នកសម្ភាស ៖
១) តើអ្នកយល់ថាបេក្ខជនណាម្នាក់ដែលស័ក្ដិសមនឹងមុខតំណែងនេះជាងគេ ? តើពួកយើងមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច ?
២) តើមុខតំណែងមួយនេះនឹងរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុនអ្នកតាមរបៀបណា ?
៣) តើអ្នកនឹងរៀបរាប់អំពីវប្បធម៌របស់ក្រុមហ៊ុនអ្នកយ៉ាងដូចម្តេច ?
៤) តើអ្នកយល់ថាអ្នកណាជាគូប្រកួតប្រជែងដ៏ធំសម្រាប់ក្រុមហ៊ុនអ្នក ? តើអ្នកមានលក្ខណៈពិសេសខុសប្លែកពីគេយ៉ាងដូចម្តេច ?
៥) ក្រៅពីជំនាញរឹងដែលចាំបាច់សម្រាប់សម្រេចជោគជ័យលើមុខតំណែងនេះ តើមានជំនាញទន់អ្វីខ្លះដែលចាំបាច់សម្រាប់ក្រុមហ៊ុននិងមុខតំណែងនេះទៀត ?
៦) តើអ្នកនៅមានភាពស្ទាក់ស្ទើរអ្វីខ្លះលើគុណសម្បត្តិរបស់ខ្ញុំ ?
៧) តើអ្វីទៅដែលអ្នកចូលចិត្តជាងគេចំពោះការធ្វើការនៅក្រុមហ៊ុននេះ ?
៨) តើអ្នកអាចឲ្យជាឧទាហរណ៍ពីវិធីដែលខ្ញុំអាចសហការជាមួយអ្នកគ្រប់គ្រងរបស់ខ្ញុំបានទេ ?
៩) តើអ្នកធ្វើបែបណាដើម្បីឲ្យក្រុមហ៊ុនសម្រេចបាននូវអ្វីដែលជាចក្ខុវិស័យរបស់ខ្លួន ? តើរឿងណាមួយដែលអ្នកប្រឹងប្រែងធ្វើដើម្បីសម្រេចវា ?
១០) តើអតីតបុគ្គលិកក្នុងមុខតំណែងនេះបានធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យ ?
១១) តើបុគ្គលិកប្រភេទណាដែលតែងជោគជ័យក្នុងការងារនេះ ? តើគុណតម្លៃអ្វីដែលសំខាន់ជាងគេក្នុងការជំរុញការងារនេះឲ្យរីកចម្រើន ?