សម្រង់សម្ដីដ៏ឆ្លាតវៃទាំង១០របស់ Warren Buffett អ្នកមានជាងគេលំដាប់ទី៣របស់អាមេរិកនិងពិភពលោក
លោក Warren Buffett ជាមហាសេដ្ឋីលំដាប់ទី៣របស់អាមេរិកនិងពិភពលោក និងជាម្ចាស់ក្រុមហ៊ុនសហពាណិជ្ជកម្ម Berkshire Hathaway ដែលគ្រប់គ្រងលើក្រុមហ៊ុនចំនួនជាង៨០។ គិតត្រឹមដើមឆ្នាំ២០១៨នេះ ទ្រព្យសម្បត្តិរបស់គាត់មានដល់ទៅ៩០.៦ពាន់លាន់ដុល្លារឯណោះ។ យ៉ាងណាមិញ គាត់មិនត្រឹមតែជាអ្នកជំនួញនិងវិនិយោគិនដ៏វៃឆ្លាតមួយរូបនោះទេ លោកBuffett ថែមទាំងជាអ្នកបំផុសទឹកចិត្តដ៏គួរឲ្យគោរពមួយរូបផងដែរ។
ទាំងនេះគឺជាសម្រង់សម្ដីដែលល្អបំផុតរបស់ Warren Buffett ទាំង១០សម្រាប់ជាគតិបណ្ឌិតដល់អ្នកៈ
១) ចូរទុកពេលវេលាខ្លះដើម្បីឲ្យគំនិតរបស់អ្នកបានបញ្ជាក់ពីភាពប្រាកប្រជាច្បាស់លាស់របស់វា។
២) មិនត្រូវភ្លេចនូវមូលដ្ឋានគ្រឹះនៃការធ្វើជំនួញរបស់ខ្លួនឯងឡើយ។
៣) សិក្សានិងស្វែងយល់ឲ្យបានច្បាស់ពីអ្វីដែលអ្នកបម្រុងនឹងធ្វើមុននឹងអ្នកចាប់ផ្ដើមធ្វើវា។
៤) ចូរធ្វើជាបុគ្គលម្នាក់ដែលវៃឆ្លាតហើយប្រាកដនិយម។
៥) កុំសម្ដែងនូវអ្វីដែលផ្ទុយពីការពិតរបស់ខ្លួនដើម្បីរំពឹងឲ្យវាក្លាយជាការពិតឲ្យសោះ។
៦) វាជារឿងចាំបាច់ដែលអ្នកត្រូវដឹងថាតើនរណាដែលអ្នកកំពុងដោះស្រាយបញ្ហាជាមួយ។
៧) ត្រូវមានឥរិយាបថដែលស្ដែងចេញពីភាពស្មោះត្រង់និងភាពសុចរិត។
៨) ត្រូវឲ្យតម្លៃទៅលើអ្វីដែលសំខាន់បំផុត។
៩) ត្រូវបញ្ឈប់នៅពេលដឹងថាអ្នកចាំបាច់ត្រូវធ្វើវា។
១០) ក្លាហានហើយមានទំនុកចិត្តលើខ្លួនឯង៕
ប្រភព៖ Entrepreneur
ប្រែសម្រួល៖ ស្រីពៅ