ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​ដោយ​អនុវត្ត​ចំណុច​វិជ្ជមាន​ខាង​ក្រោម​នេះ ​​



ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​​​​វិជ្ជមាន​ឬ​អវិជ្ជមាន​គឺ​ជា​ជម្រើស​របស់​អ្នក។ អ្នក​ខ្លះ​ងើប​តាំង​ពី​ព្រឹក​ដើម្បី​អាន ទៅ​ធ្វើ​ការ​ឬ​ហាត់ប្រាណ​​ជា​ដើម​ ពោល​គឺ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ជីវិត​របស់​ពួក​គេ។ ឯ​អ្នក​ខ្លះ​ទៀត​ក៏​ជ្រើសរើស​ដេក​ដល់​ថ្ងៃ​ចាំ​គូថ​ទើប​ភ្ញាក់​ពី​គេង។ ​ប៉ុន្តែ ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​​ដោយ​​ភាព​វិជ្ជមាន​ពិត​ជា​​សំខាន់​ខ្លាំង​ណាស់​ព្រោះ​វា​​ជួយ​អ្នក​សម្រេច​បាន​កិច្ច​ការ​ច្រើន​ក្នុង​​រយៈ​មួយ​ថ្ងៃ។ ​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​ជួយ​អ្នក​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​​ដ៏​ល្អ​បាន៖

១) រៀប​ចាំ​គម្រោង​ទុក​ជា​មុន៖ ​ប្រសិន​អ្នក​មាន​​គម្រោង​ទុក​ជា​មុន​ដូច​ជា​អាហារ​​ដែល​អ្នក​ត្រូវ​​ពិសា សំលៀកបំពាក់​ដែល​អ្នក​ត្រូវ​ពាក់។ល។ វា​ជួយ​សន្សំ​ពេលវេលា​​អ្នក​​បាន​ច្រើន​ណាស់។ ​ហើយ​វា​មិន​ធ្វើ​ឲ្យ​អ្នក​​មួម៉ៅ​ប្រសិន​អ្នក​រក​អ្វី​ពុំ​ឃើញ​ដូច​ចិត្ត។ ​​​​​​ បន្ថែម​ពី​លើ​នេះ អ្នក​មាន​អារម្មណ៍​ថា​រៀប​រយ​ មិន​រញ៉េរញ៉ៃ​នោះ​ទេ។ ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អារម្មណ៍​ល្អ​បាន។

២) ​អាន​អ្វី​ដែល​លើក​ទឹក​ចិត្ត​អ្នក៖ អ្នក​គួរ​អាន​សៀវភៅ​ឬ​សុភាសិត​អ្វី​ដែល​ជំរុញ​លើក​ចិត្ត​អ្នក​ព្រោះ​​វា​ជួយ​អ្នក​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ភាព​វិជ្ជមាន ជំនឿ​ជឿជាក់​​និង​មាន​ថាមពល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។

៣) ​តាំង​សមាធិ​និង​ហាត់​ប្រាណ​៖ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​អ្នក​មាន​សុខភាព​ល្អ​​​​ថែម​ទៀត​ជួយ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ថែម​ទៀត​ផង។ ប៉ុន្តែ ប្រសិន​អ្នក​បន្ថែម​ការ​តាំង​​សមាធិ​ទៀត នោះ​កាន់​តែ​ល្អ​ព្រោះ​វា​ជួយ​​ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​​ស្ងប់ស្ងាត់​និង​​​ផ្ដោត​អារម្មណ៍​លើ​កិច្ច​ការ​បាន​ល្អ។

៤) ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​មាន​គោលដៅ​៖ ​ការ​មាន​គោលដៅ​គឺ​ជា​កម្លាំង​​ចិត្ត​ខាង​ក្នុង​ដែល​ជំរុញ​អ្នក​ភ្ញាក់​ពី​គេង​ដោយ​មិន​ចាំ​បាច់​មាន​ម៉ោង​រោទ៍​។ ​ម៉្យាង​វិញ​ទៀត ការ​មាន​គោលដៅ​ច្បាស់​លាស់​​ អ្នក​ដឹង​​ធ្វើ​អ្វីដែល​អ្នក​​ត្រូវ​សម្រេច​ក្នុង​ថ្ងៃ​នេះ។ ហើយ​ប្រសិន​អ្នក​សម្រេច​​គោលដៅ​​ដែល​អ្នក​កំណត់​បាន អ្នក​​​នឹង​មាន​​កម្លាំង​ចិត្ត​ធ្វើ​កិច្ច​ការ​បន្ទាប់​ឬ​នា​ថ្ងៃ​បន្ទាប់ទៀត​ផង​៕​

ប្រែ​សម្រួល៖អឹុង មុយយូ ប្រភព៖ inc.com​

X
5s