មូលហេតុដ៏អស្ចារ្យទាំង៩ពីអត្ថប្រយោជន៍នៃការទទួលទានផ្លែចេក
ក្រោយពីទទួលដឹងពីអត្ថប្រយោជន៍នៃផ្លែចេករួចហើយ អ្នកនឹងផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកដែលធ្លាប់មានទៅលើវាពីមុនជាមិនខាន។ ដើម្បីទាញយកប្រយោជន៍ពីវា សូមងាកមកស្វែងយល់ពីចំណុចទាំង៩ដែលមានក្នុងផ្លែចេកដូចខាងក្រោម៖
១) ផ្លែចេកមាននាទីជួយបំបាត់ភាពតប់ប្រមល់និងអារម្មណ៍ស្មុគស្មាញរបស់អ្នក។
២) ទទួលទានផ្លែចេក២ផ្លែមុនពេលធ្វើលំហាត់ប្រាណរាងកាយដើម្បីបន្ថែមថាមពលនិងរក្សាកម្រិតជាតិស្ករក្នុងឈាម។
៣) ប្រឆាំងនឹងការបាត់បង់ជាតិកាល់ស្យូមនិងជួយឲ្យឆ្អឹងរឹងមាំ។
៤) ទទួលទានផ្លែចេកជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា វៃឆ្លាតជាងមុននិងកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ។
៥) វីតាមីនB-6ក្នុងផ្លែចេកជួយកាត់បន្ថយអាការៈហើម ទប់ទល់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជួយដល់ការសម្រកទម្ងន់ ពង្រឹងប្រព័ន្ធប្រសាទខួរក្បាល និងជួយដល់ការផលិតកោសិកាឈាមស។
៦) ជួយពង្រឹងដល់កោសិកាឈាមក្រហមនិងព្យាបាលជំងឺស្លេកស្លាំងដោយសារជាតិដែកដែលមានក្នុងផ្លែចេក។
៧) កម្រិតប៉ូតាស្យូមខ្ពស់ ផ្លែចេកត្រូវបានទទួលស្គាល់ក្នុងការបន្ថយសម្ពាធឈាម និងការពារប្រឆាំងនឹងជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
៨) ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងការទល់លាមកដែលបានមកពីជាតិសរសៃក្នុងផ្លែចេក។
៩) ជួយការពារពីជំងឺមហារីកស្បូននិងការពារភ្នែកពីការអន់ថយ៕
ប្រភព៖ www.foodmatters.com