ហេតុផល​ចម្បង​ទាំង​៤​យ៉ាង​ដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​សន្សំ​លុយ​



ប្រសិន​អ្នក​ពុំ​មាន​ទម្លាប់​ក្នុង​ការ​សន្សំ​លុយ​នោះ​ទេ ពេល​ដែល​អ្នក​មាន​បញ្ហា អ្នក​នឹង​មាន​បញ្ហា​ធំ​ជា​ពុំ​ខាន​ព្រោះ​លុយ​ពុំ​អាច​ធ្លាក់​ពី​លើ​មេឃ​បាន​នោះ​ទេ។​ អ៊ី​ចឹង​ហើយ អ្នក​គួរ​តែ​រៀន​​សន្សំ​លុយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ប្រសិន​អ្នក​នៅ​មិន​ដឹង​សន្សំ​លុយ​ដើម្បី​អ្វី ខាង​ក្រោម​នេះ​ជា​ហេតុផល​​ហេតុអ្វី​បាន​ជា​អ្នក​​ចាំ​បាច់​ត្រូវ​សន្សំ​លុយ៖

១) សន្សំ​សម្រាប់​ភាព​អាសន្ន៖ ពិត​ណាស់​ថា​ ជីវិត​គឺ​មិន​ទៀងទាត់​នោះ​ទេ។ រឿង​​អភ័ព្វ​អាច​កើត​ឡើង​បាន​គ្រប់​ពេល​ដូច​ជា​បាត់​បង់​ការងារ​ឬ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​។ល។ ​អ្នក​ត្រូវ​ចំណាយ​លុយ​ភ្លាម​ៗ។ ​ហើយ​ប្រសិន​អ្នក​មិន​លៃលក​សន្សំ​លុយ​សម្រាប់​ភាព​អាសន្ន​ដូច​ខាង​លើ​​នោះ​ទេ អ្នក​នឹង​ជួប​បញ្ហា​រឿង​លុយ​កាក់​ជា​ពុំ​ខាន។

២) សន្សំ​​សម្រាប់​ទិញ​គេហដ្ឋាន​៖ ការ​ចង់​មាន​គេហដ្ឋាន​ផ្ទាល់​ខ្លួន​​ស្ទើរ​តែ​ជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​គ្នា​ទៅ​ហើយ។ ដោយ​សារ​តែ​តម្លៃ​ផ្ទះ​កាន់​តែ​ថ្លៃ​ឡើង​ៗ វា​ពិត​ជា​លំបាក​ក្នុង​ការ​ទិញ​ផ្ទះ​​ភ្លាម​ៗ​តែ​ម្ដង​។ ​​​យ៉ាង​ណា​មិញ​​ប្រសិន​ជា​អ្នក​គ្មាន​​លុយ​​ច្រើន​មែន​តែ​អ្នក​មាន​លុយ​សន្សំ​ខ្លះ ​អ្ន​កអាច​ទិញ​ដោយ​​​បង់​ជា​ដំណាក់​កាល​បាន​​ហើយ​អត្រា​ការ​ប្រាក់​ក៏​ទាប​។

៣) សន្សំ​សម្រាប់​ដំណើរ​កម្សាន្ត៖ ហេតុផល​​ម៉្យាង​ទៀត​​ក្នុង​ការ​សន្សំ​លុយ​​គឺ​ដើរ​លេង​កម្សាន្ត។ ប្រសិន​អ្នក​​មាន​លុយ​ក្នុង​ដៃ អ្នក​អាច​ទៅ​ដើរ​លេង​ប្រទេស​ឆ្ងាយ​ៗ​និង​រយៈ​ពេល​យូរ​បាន​។ ​​ហើយ​ការ​ដើរ​លេង​​ក៏​បន្ថែម​រសជាតិ​និង​អនុស្សាវរីយ​ល្អ​ៗ​ក្នុង​ជីវិត​ផង​ដែរ។

៤) សន្សំ​សម្រាប់​ការ​អប់​រំ៖ មនុស្ស​មួយ​ចំនួន​សន្សំ​លុយ​សម្រាប់​បន្ត​ការ​សិក្សា​ឬ​​សិក្សា​នៅ​ក្រៅ​ប្រទេស។ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​សន្សំ​លុយ​សម្រាប់​ការ​អប់​រំ​របស់​កូន​ៗ​របស់​ពួក​គេ​ជា​ដើម។ អ៊ីចឹង​ហើយ ប្រសិន​អ្នក​ចាប់​ផ្តើម​សន្សំ​លុយ​កាន់​តែ​ឆាប់​ នោះ​កាន់​តែ​ល្អ​ព្រោះ​ការ​អប់​រំ​​ត្រូវ​​ចំណាយ​ច្រើន​គួរ​សម​ផង​ដែរ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ thebalance.com

X
5s