មេរៀនជីវិតល្អៗទាំង៤យ៉ាងដែលអ្នកអាចសិក្សាបានពីស្ថាបនិក Apple លោក Steve Job
លោក Steve Job ដែលជាស្ថាបនិកApple បានផ្លាស់ប្ដូរជីវិតមនុស្សឲ្យមានភាពងាយស្រួលនិងទាន់សម័យ។ បើទោះបីជាលោកមិនដែរសិក្សាវិស្វកម្មនិងមិនបញ្ចប់វិទ្យាល័យក្តី ប៉ុន្តែលោកអាចដឹកនាំក្រុមហ៊ុនឲ្យជោគជ័យបាន។ ខាងក្រោមនេះជាមេរៀនជីវិតល្អៗទាំង៤យ៉ាងដែលអ្នកអាចសិក្សាបានពីលោក Steve Job៖
១) ផ្ដោតសំខាន់លើវិជ្ជមានជាជាងផ្នែកអវិជ្ជមាន៖ ក្នុងឆាកជីវិតរបស់លោក លោក Steve Jobបានធ្លាប់កាត់នូវបទពិសោធន៍ជាច្រើនទាំងល្អនិងអាក្រក់។ ប៉ុន្តែ លោកតែងតែផ្ដោតទៅភាពវិជ្ជមានជានិច្ច។ លោក Steve Jobធ្លាប់ពោលថាបើមនុស្សម្នាក់ផ្តោតតែទៅលើភាពអវិជ្ជមាន អ្នកទាំងនោះពុំអាចរស់នៅដោយភាពរីករាយនោះទេ។
២) ដើរលេងកម្សាន្តនិងរៀនអ្វីថ្មីៗ៖ កាលវ័យ១៩ឆ្នាំ លោក Steve Jobបានទៅលេងប្រទេស India ហើយលោកធ្លាប់និយាយជាច្រើនលើកថា« ដំណើរកម្សាន្តទៅប្រទេស India បានផ្លាស់ប្តូរទស្សនៈរបស់លោកនិងបង្កើនចំណេះដឹងទូទៅជាច្រើនក្នុងជីវិតលោក។
៣) ធ្វើអ្វីដែលអ្នកស្រឡាញ់៖ លោក Steve Jobនិយាយថា«អ្វីដែលជំរុញលោកឲ្យដើរទៅមុខពេលជួបបញ្ហាឬការលំបាកនោះគឺលោកកំពុងតែធ្វើអ្វីដែលលោកស្រឡាញ់។» លោកបានបន្ថែមទៀតថាប្រសិនជាអ្នកពិតជាស្រឡាញ់នូវអ្វីដែលអ្នកធ្វើ នោះអ្នកនឹងធ្វើវាដោយក្តីស្រឡាញ់។
៤) កុំចាំ៖ ត្រឹមវ័យ២០ឆ្នាំ លោក Steve Jobបានចាប់ផ្តើមក្រុមហ៊ុន Apple រួចរាល់ទៅហើយ។ លោក Steve Job ជំរុញយុវជនឲ្យហ៊ានធ្វើនិងហ៊ានសាកល្បង កុំរង់ចាំព្រោះថាវ័យក្មេងគឺជាពេលវេលាដែលអ្នកអាចសាកល្បង បរាជ័យនិងចាប់ផ្តើមម្ដងហើយម្ដងទៀត។ ក្រោយពេលអ្នកមានគ្រួសារ អ្នកនឹងរវល់គិតគូរពីគ្រួសារ គ្មានពេលសម្រាប់ជំនួញនោះទេ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ addicted2success.com