​ទម្លាប់​ល្អ​ៗ​ដែល​អ្នក​គួរ​តែ​មាន​​ទាន់​ខ្លួន​នៅ​ក្មេង ​​



ជា​ការ​ពិត​ណាស់ សកម្មភាព​ដែល​អ្នក​ធ្វើ​​រាល់​ថ្ងៃ​នឹង​ក្លាយ​ជា​ទម្លាប់។ ហើយ​ពេល​​ដែល​វា​​ក្លាយ​ជា​ទម្លាប់​គឺ​​អ្នក​មិន​ងាយ​កែប្រែ​ឡើយ បើ​ទម្លាប់​អាក្រក់​ទៀត​ នោះ​កាន់​តែ​លំបាក។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ក​សាង​ទម្លាប់​ល្អ​ៗ​​​ឲ្យ​បាន​ច្រើន នោះ​ជីវិត​របស់​អ្នក​ក៏​មាន​ន័យ រីករាយ​និង​ជោគជ័យ​នា​​ពេល​ក្រោយ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​ល្អ​ៗ​ដែល​អ្នក​​គួរ​តែ​មាន៖

១) ​ដើរ​លេង​ឲ្យ​បាន​ច្រើន៖ ​ពិត​ណាស់​ថា​ ជីវិត​មិន​​គួរ​​ធ្វើ​ការ​ រៀនសូត្រ​និង​រស់​នៅ​ក្នុង​មួយ​កន្លែង​នោះ​ទេ។ ដើរ​លេង​ខ្លះ រៀន​សូត្រ​អ្វី​ថ្មី​ បង្កើន​ចំណេះ​ដឹង​ទូ​ទៅ ស្វែង​យល់​ពី​វប្បធម៌​និង​មនុស្ស​។ល។

២) រៀន​ធ្វើ​ម្ហូប៖ ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ទទួល​ទាន​អាហារ​ជា​​រៀង​រាល់​ថ្ងៃ។ ​​ប្រសិន​អ្នក​ចេះ​​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង អ្នក​អាច​នឹង​សន្សំ​លុយ​បាន​​ច្រើន​ណាស់។ ហើយ​ប្រសិន​អ្នក​មិន​ចេះ ​លុយ​​ដែល​អ្នក​រក​បាន​គឺ​មិន​​សល់​នោះ​​ទេ។

៣) ​​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន៖ ទាន់​ខ្លួន​នៅ​ក្មេង​អ៊ីចឹង អ្នក​គួរ​តែ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន​ព្រោះ​មនុស្ស​​ទាំង​នេះ​អាច​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ពឹង​ពាក់​ឬ​​​អាច​ជា​គូ​អនាគត​របស់​អ្នក​ក៏​ថា​បាន។

៤) អាន៖ អាន អាន​​ឲ្យ​បាន​ច្រើន។ បុគ្គល​ជោគជ័យ​ជា​ច្រើន​លើ​ពិភពលោក​សុទ្ធ​តែ​​ចូល​ចិត្ត​អាន។ ឈប់​រក​លេស​ឲ្យ​ខ្លួន​ឯង​ទៀត​ទៅ។ អាន​ឲ្យ​ច្រើន ​​បង្កើន​ចំណេះ​ដឹង​និង​ស្គាល់​ពាក្យ​ពេចន៍​ល្អ​ៗ​បាន​ច្រើន។

៥) ចំណាយ​ពេល​វេលា​សម្រាប់​គ្រួសារ៖ ជា​ការ​ពិត ពេល​យើង​នៅ​ក្មេង យើង​គួរ​តែ​ខិត​ខំ​រៀន​សូត្រ ធ្វើការ រក​លុយ សម្រេច​គោលដៅ។ ប៉ុន្តែ យើង​រាល់​គ្នា​​មិន​ចង់​​មាន​​ភាព​ស្ដាយ​ក្រោយ​នា​ថ្ងៃ​អនាគត​ មែន​ទេ? ការងារ​ពិត​ជា​សំខាន់ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ភ្លេច​​មនុស្ស​សំខាន់​ក្នុង​គ្រួសារ​ផង​ដែរ។

៦) ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​៖ សុភាសិត​មួយ​ពោល​ថា«​ប្រសិន​អ្នក​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​ធ្វើ អ្នក​​នឹង​មិន​ធ្វើ​ការ​សូម្បី​តែ​មួយ​ថ្ងៃ​។» ដូច្នេះ​ហើយ ​ទាន់​ខ្លួន​នៅ​ក្មេង សាកល្បង​​អ្វី​​ថ្មី​ៗ​ឲ្យ​បាន​ច្រើន​និង​ស្វែង​រក​នូវ​អ្វី​ដែល​យើង​ស្រឡាញ់​ឲ្យ​ឃើញ៕

ប្រែ​សម្រួល៖អឹុង មុយយូ ប្រភព៖ developgoodhabits.com​​

X
5s