មេរៀនជីវិតទាំង៣យ៉ាងដែលអ្នកនឹងទទួលបានពីភាពយន្ត Hollywood
មនុស្សជាច្រើនយល់ច្រឡំថាការមើលរឿងគឺដើម្បីបំបាត់ការអផ្សុកតែប៉ុណ្ណោះ តែនេះមិនមែនជាការពិតនោះទេ។ ជាក់ស្ដែង បើទោះបីជាភាគយន្តមានរួមបញ្ចូលភាពកំប្លែងក្តី តែក៏រួមផ្សំបញ្ចូលការលើកទឹកចិត្តនិងជំរុញមនុស្សឲ្យហ៊ានសុបិនថែមទៀតផង។ ជាការពិត មានមេរៀនជាច្រើនដែលអ្នកអាចទទួលបានពីការមើលរឿងHollywood៖
១) កុំបោះបង់៖ ក្នុងរឿង Pursuit of Happiness បានបង្ហាញយ៉ាងច្បាស់ថាប្រសិនជាអ្នកតាំងចិត្តចង់ជោគជ័យ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់អ្នក។ ជាក់ស្ដែងនៅក្នុងរឿង លោក Will Smith ធ្លាក់ខ្លួនក្រដោយសារតែជំនួញបរាជ័យ។ ប៉ុន្តែ លោកមិនបោះបង់ត្រឹមនេះនោះទេ។ លោកបានការងារមួយដែលតួនាទីរបស់លោកត្រឹមជាអ្នកហាត់ការតែប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែការខំប្រឹង ចុងក្រោយលោកក៏ទទួលបានការងារពេញម៉ោងនិងទទួលបានប្រាក់កម្រៃគួរសម។
២) ត្រូវរាប់អានមនុស្សជោគជ័យឲ្យបានច្រើន៖ ក្នុងរឿង X-Men សមាជិកនៅក្នុងក្រុមសុទ្ធតែមានសិទ្ធអំណាចរៀងៗខ្លួន។ ដោយសារតែហេតុផលមួយនេះ ពួកគេសម្រេចបានកិច្ចការធំដុំទាំងអស់គ្នា។ ក្នុងជីវិតពិតក៏ដូចគ្នាដែរ អ្នកត្រូវស្គាល់មនុស្សពូកែនិងល្អ ចេះធ្វើការជាក្រុមប្រសិនអ្នកចង់ជោគជ័យក្នុងជីវិត។ បន្ថែមពីលើនេះ រឿង X-Men ក៏បង្ហាញថាភាពជោគជ័យមិនអាចកើតឡើងដោយបុគ្គលម្នាក់ឯងនោះទេ ប្រសិនចង់ធ្វើអ្វីធំនិងដើរបានឆ្ងាយ ត្រូវដើរជាក្រុម។
៣) ត្រូវតែហ៊ានប្រថុយ៖ បើទោះបីជារឿង Good Will Hunting ជារឿងយូរឬចាស់ក្តី មានមេរៀនជីវិតជាច្រើនដែលអ្នករៀនសូត្របានពីរឿងមួយនេះ។ មេរៀនមួយនៃរឿងគឺប្រសិនអ្នកចង់ជោគជ័យ អ្នកត្រូវតែហ៊ាន ហ៊ានប្រថុយ ហ៊ានសាកល្បង។ ដូចលោកPhil នៅក្នុងរឿងបានពោលថា« ភាពភ័យខ្លាចគឺជាភាពជោគជ័យ។ បើទោះបីជាបរាជ័យឬជោគជ័យ យើងនឹងទទួលបានមេរៀនយ៉ាងច្រើនពីភាពបរាជ័យ ដែលជួយឲ្យយើងជោគជ័យជាថ្ងៃអនាគត។ ដូច្នេះកុំខ្លាច ហើយសាកល្បង ហើយបរាជ័យ ហើយព្យាយាមម្ដងទៀតរហូតដល់អ្នកទទួលបានជោគជ័យ។»
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖addicted2success.com