បុគ្គលដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ និង ជោគជ័យ ច្រើនតែមានទម្លាប់ទាំងនេះ
បុគ្គលដែលជោគជ័យមិនត្រឹមតែឧស្សាហ៍ព្យាយាមនោះទេ ថែមទាំងគិតប្លែកនិងមានទម្លាប់ប្លែកខុសពីមនុស្សធម្មតាថែមទៀតផង។ ជាក់ស្ដែងដូចលោក Yoshiro Nakamatsu អ្នកបង្កើតថាសឌីសចាក់ចម្រៀង ( floppy disc) លោកត្រូវចុះទឹកជ្រៅទើបលោកអាចនឹកឃើញគំនិតថ្មីៗបាន។ ខាងក្រោមនេះជាយុទ្ធសាស្ត្រដែលបុគ្គលជោគជ័យប្រើប្រាស់ដើម្បីមានគំនិតថ្មី៖
១) ងើបពីព្រលឹម៖ ភាគច្រើននៃបុគ្គលដែលមានគំនិតឆ្នៃប្រឌិតខ្ពស់សុទ្ធតែជាមនុស្សដែលងើបពីព្រលឹមបើទោះបីជាហេតុផលនៃការងើបលឿនខុសគ្នាក្តី។ ដូចលោក Ben Franklin លោកតែងតែងើបពីព្រលឹមដើម្បីរៀបចំគម្រោងប្រចាំថ្ងៃ ឯលោក Schultz ភ្ញាក់ពីព្រលឹមដើម្បីផ្ញើវីដេអូលើកទឹកចិត្តដល់បុគ្គលិករបស់គាត់។ បន្ថែមពីលោកនេះ លោក Ernest Hemingway ងើបតាំងពីម៉ោង៥ព្រឹកព្រោះលោកយល់ឃើញគ្មាននរណាមករំខានហើយលោកអាចតាំងអារម្មណ៍បានល្អ។
២) លំហាត់ប្រាណឲ្យបានទៀងទាត់៖ ជាការពិតមិនអាចប្រកែកបាននោះទេ ការធ្វើលំហាត់ប្រាណនាំយកនូវអត្ថប្រយោជន៍ជាច្រើន។ ក្រៅពីជួយអ្នកឲ្យមានសុខភាពល្អ ការធ្វើលំហាត់ប្រាណក៏ជួយអ្នកឲ្យមានអារម្មណ៍ល្អនិងស្រស់ស្រាយពេលធ្វើការផងដែរ។ ដូច្នេះហើយ វាមិនចម្លែកនោះទេដែលបុគ្គលជោគជ័យមានទម្លាប់ហាត់ប្រាណដូចជារត់ ហែលទឹកឬដើរជាដើម។
៣) រៀនធ្វើការគ្រប់ទីកន្លែង គ្រប់ពេលវេលា៖មនុស្សជាច្រើនយល់ច្រឡំថាក្រៅពីកន្លែងដែលពួកគាត់ឧស្សាហ៍នៅ ពួកគាត់មិនអាចផ្ដោតអារម្មណ៍បានល្អនៅកន្លែងប្លែកនោះទេ។ តាមការសិក្សារកឃើញថា ការនៅកន្លែងដដែលធ្វើឲ្យអ្នកធុញទៅវិញទេ។ ការផ្លាស់ប្តូរបរិយាកាសពិតជាល្អចំពោះផលិតភាពនិងភាពឆ្នៃប្រឌិត។ ជាក់ស្ដែង រាល់ពេលបុគ្គលជោគជ័យមានគំនិតថ្មី ពួកគាត់មិនដែលរងចាំនោះទេ ពួកគាត់កត់ត្រានូវគំនិតទាំងនោះទុកតែម្តង។
ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ cnbc.com