៣យ៉ាងដែលអ្នកគួរធ្វើ ដើម្បីមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពបេះដូងរបស់អ្នក​



អត្រា​អ្នក​មាន​បញ្ហា​រោគ​បេះដូង​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ហើយ​ជំងឺ​នេះ​កើតឡើង​ដោយ​ការ​ផ្គួប​ផ្សំ​គ្នា​នៃ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ដូចជា​ក្នុង​របប​អាហារ​របស់​អ្នក របៀប​នៃ​ការ​រស់នៅ​របស់​អ្នក និង​ជា​បញ្ហា​ទាក់ទង​ជាមួយ​នឹង​ផ្លូវចិត្ត​របស់​អ្នក​ផង​ដែរ។

ដូច្នេះ តើ​អ្វី​ខ្លះ​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ថែទាំ​សុខភាព​បេះដូង​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ និង​ចៀស​ផុត​ពី​ជំងឺ​បេះ​ដូង​បាន ?

១) ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣៖ អាស៊ីដ​ខ្លាញ់​ទាំងអស់​មិនមែន​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​របស់​អ្នក​នោះ​ទេ ហើយ​ក្នុង​នោះ​គឺជា​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​នេះ​ឯង​ដែល​ជា​ឧទាហរណ៍​ជាក់ស្ដែង។ អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​តែងតែ​មាន​នៅ​ក្នុង​ត្រី​សាល់មុន គ្រាប់​ធញ្ញជាតិ ស៊ុត និង​ផ្លែ​អាវ៉ូកាដូ​ជាដើម។ ក្នុង​១ថ្ងៃ​យ៉ាងហោចណាស់​ក៏​ត្រូវ​ទទួលទាន​សារធាតុ​នេះ​ឲ្យ​បាន​កម្រិត​៩០០​មីលីក្រាម​ពី​របប​អាហារ​របស់​អ្នក​ដែរ។

២) កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ៖ ផ្លូវចិត្ត​និង​ផ្លូវកាយ​មិនមែន​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ។ បើ​សិន​ជា​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត នោះ​វា​ក៏​នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​របស់​អ្នក​ដែរ។ មាន​ការ​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​គាំទ្រ​នឹង​ការ​រក​ឃើញ​ថា ការ​មាន​ដៃគូ​ដែល​ចាំ​ជួយ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​គ្នា​ទៅវិញ​ទៅមក នឹង​ធ្វើឲ្យ​សុខភាព​បេះដូង​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ។

៣) តាមដាន​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​ឲ្យ​បាន​ជាប់​ជា​ប្រចាំ៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់​តែងតែ​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ជំងឺ​បេះដូង។ ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​បែប​ណា មិន​ថា​ជា​ការ​ធ្វើ​លំហាត់​ប្រាណ ការ​ទទួលទាន​នូវ​របប​អាហារ​ដែល​មាន​ជីវជាតិ​បំប៉ន​ល្អ​នោះ​ទេ ដើម្បី​រក្សា​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​នៅ​ក្បែរ​១១៥​ជានិច្ច។ ម្យ៉ាង​ទៀត​កម្រិត​ជាតិ​កូឡេស្តេរ៉ុល​របស់​​អ្នក​ក៏​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​ជាប់លាប់​ដែរ ហើយ​ត្រូវ​រក្សា​វា​ឲ្យ​នៅ​ក្រោម​កម្រិត​៧០​ជានិច្ច៕

ប្រភព៖ success.com ប្រែសម្រួល៖ ស្រីពៅ

X
5s