ចំណុច​៤​យ៉ាង​ដែល​អ្នក​ជំនួញ​គួរ​ធ្វើ​​មុន​ពេល​ឆ្នាំ​ថ្មី​ឈាន​ចូល​មក​ដល់​



ជា​ការ​ពិត​ណាស់​ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ឆ្នាំ​ចាស់​នឹង​បញ្ចប់​ឯ​ឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មក​ដល់។ ​សម្រាប់​អ្នក​ជំនួញ ​ការ​បញ្ចប់​ឆ្នាំ​គឺ​ជា​ពេលវេលា​ដ៏​​ធុញថប់​មួយ​ព្រោះ​ត្រូវ​បញ្ចប់​គម្រោង​ កិច្ច​ការ​និង​រៀប​ចំ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ថ្មី។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​ក្នុង​នាម​ជា​អ្នក​ជំនួញ​ប្រសិន​អ្នក​ចង់​បញ្ចប់​ឆ្នាំ​ចាស់​ឲ្យ​មាន​ផលិតភាព៖

១) មើលថែ​ខ្លួន​ឯង​៖ ក្នុង​នាម​ជា​អ្នក​ជំនួញ ពាក្យ​ដែល​អ្នក​ទទួល​បាន​ច្រើន​ជាង​គេ​គឺ​«​ថែទាំ​សុខភាព»។ ហើយ​សម្រាប់​ឆ្នាំ​នេះ អ្នក​មិន​គួរ​រំលង​ដំបូន្មាន​មួយ​នេះ​នោះ​ទេ​​ព្រោះ​ថា​​ការ​ថែ​ទាំ​ខ្លួន​ឯង​ជួយ​​ឲ្យ​ខួរក្បាល​របស់​អ្នក​​មាន​ស្មារតី​ល្អ​និង​មាន​ថាមពល។ ដូច្នេះ​ហើយ អ្នក​គួរ​ដើរ​លេង ទៅ​ម៉ាស្សា​ឬ​ធ្វើ​អ្វី​សប្បាយ​ៗ។

២) ​ចំណាយ​ពេល​គិត៖ ការ​បញ្ចប់​ឆ្នាំ​ចាស់​ឲ្យ​​បាន​ល្អ​​​និង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​គឺ​ការ​គិត​សារ​ឡើង​វិញ(reflection)។ គិត​សារ​ឡើង​វិញ​តើ​អ្វី​ដែល​ដើរ​​បាន​ល្អ​និង​អ្វី​ដែល​មិន​ល្អ​ក្នុង​ឆ្នាំ​នេះ​ព្រោះ​​ឆ្នាំ​ថ្មី​មាន​ន័យ​ថា​ឱកាស​ថ្មី​ អ៊ីចឹង​ហើយ​ប្រើ​ប្រាស់​បទ​ពិសោធន៍​ឆ្នាំ​ចាស់​ហើយ​វាយលុក​ឆ្នាំ​ថ្មី​។

៣) កុំ​ប្រញាប់​បញ្ចប់​ឆ្នាំ​ចាស់​ពេក៖ ​​​បើ​ទោះ​បី​ជា​ឆ្នាំ​ចាស់​ជិត​ដាច់​ក៏​ពិត​​មែន ​តែ​វា​មិន​ទាន់​បញ្ចប់​នោះ​ទេ។ ​ដូច្នេះ​ហើយ ប្រសិន​អ្នក​នៅ​មាន​​កិច្ច​ការ​ដែល​ត្រូវ​បញ្ចប់​ ​កុំ​រង​ចាំ​ដល់​ឆ្នាំ​ក្រោយ ធ្វើ​វា​ឲ្យ​ហើយ​ទៅ។

៤) ជប់លៀង​ជា​មួយ​ក្រុម​ការងារ៖ នេះ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​បង្ហាញ​ពី​ការ​ដឹង​គុណ ការ​ខិត​ខំ​ប្រឹង​ប្រឹង​ដល់​សមាជិក​រួម​ក្រុម។ នេះ​មិន​ត្រឹម​តែ​​បង្ហាញ​ពី​ការ​ដឹង​គុណ​របស់​អ្នក​នោះ​ទេ​ តែ​វា​ជួយ​ពង្រឹង​មិត្តភាព​ក្នុង​ក្រុម​​​កាន់​​តែ​រឹង​មាំ​ព្រោះ​អ្នក​ត្រូវ​ធ្វើ​ការ​នា​ឆ្នាំ​ក្រោយ​ទៀត៕

ប្រែ​សម្រួល៖អឹុង មុយយូ ប្រភព៖ forbes.com

X
5s