ចំណុច​៣​យ៉ាង​ដែល​អាច​ជួយ​អ្នក​​ឲ្យ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យខ្ទង់​២០​ឆ្នាំ ​​



នរណា​ម្នាក់​ក៏​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ​​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​​មនុស្ស​ជា​ច្រើន​នាក់​​មាន​សេរីភាព​ហិរញ្ញវត្ថុ​​នោះ​ទេ។ សេរីភាព​ហិរញ្ញវត្ថុ​​មិន​​មែន​ត្រឹម​តែ​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​ចំណូល​​ តែ​វា​ជាប់​ទាក់​ទង​​ទៅ​នឹង​ការ​វាយ​ចាយ​និង​ការ​សន្សំ​​លុយ​ផង​ដែរ។ ​យុទ្ធ​សាស្ត្រ​ទាំង​៣​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​​នៅ​វ័យ​ម្ភៃ​ឆ្នាំ៖

១) គោលដៅ៖ ប្រសិន​អ្នក​ពុំ​​មាន​គោលដៅ​ក្នុង​ការ​សន្សំ​លុយ​ដើម្បី​អ្វី​មួយ អ្នក​នឹង​មិន​ចាប់​ផ្ដើម​ឡើយ។ ទោះ​បី​ជា​អ្នក​ចាប់​ផ្ដើម ប៉ុន្តែ​ប្រសិន​អ្នក​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​សន្សំ អ្នក​ក៏​ពុំ​អាច​មាន​វិន័យ​លើ​ខ្លួន​ឯង​ផង​ដែរ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​មាន​គោលដៅ។ ​

២) សន្សំ​លុយ៖ អ្នក​ណា​តែ​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ​ ការ​សន្សំ​គឺ​ជា​រឿង​ចាំ​បាច់​ជា​ទី​បំផុត។ អ្នក​ដែល​សល់​ប្រាក់​ច្រើន ភាគ​ច្រើន​សុទ្ធ​តែ​មាន​ទម្លាប់​ក្នុង​ការ​សន្សំ​ប្រាក់​ពី​វ័យ​​ក្មេង​ទៅ។ ​ហើយ​ដោយ​សារ​តែ​ប្រាក់​សន្សំ​ទាំង​អស់ អ្នក​អាច​យក​ទៅ​វិនិយោគ​និង​បង្កើន​ចំណូល​បន្ថែម​ទៀត។

៣) ​បង្កើន​ប្រាក់​ចំណូល៖ ​មិន​ថា​អ្នក​មាន​​​គំនិត​សន្សំ​លុយ​ឬ​ពូកែ​សន្សំ​លុយ​យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​អ្នក​​មិន​រក​លុយ តើ​អ្នក​មាន​លុយ​​ឯ​ណា​ទៅ​សន្សំ​សម្រាប់​សេរីភាព​ហិរញ្ញវត្ថុ​​ទៅ? ដូច្នេះ​ហើយ អ្នក​ត្រូវ​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក។ ​រក​ចំណូល​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ៕

ដោយ៖ អឹុង មុយយូ​​

X
5s