សិស្សានុសិស្ស​ត្រូវ​តែ​មាន​ជំនាញ​ទាំង​បី​យ៉ាង​នេះ​សម្រាប់​វិថី​ជោគជ័យ​ក្នុង​ជីវិត​



ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ ប្អូន​ៗ​ក្រៅ​ពី​ធ្វើ​ការ​​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ​ជំនាញ​សម្រាប់​​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ដើម្បី​ភាព​ជោគជ័យ​នា​ថ្ងៃ​អនាគត មិន​ថា​ប្អូន​សិក្សា​មុខ​ជំនាញ​អ្វី​នោះ​ទេ ជំនាញ​បី​យ៉ាង​នេះ​គឺ​ជា​​អ្វី​ដែល​ប្អូន​មិន​អាច​អត់​បាន៖

១) ជំនាញ​បច្ចេកទេស៖ ​ជំនាញ​បច្ចេកទេស​គឺ​ជា​ជំនាញ​ដែល​អត់​មិន​បាន​ព្រោះ​វា​ជា​ជំនាញ​ដែល​ជួយ​អ្នក​រក​ការងារ​ធ្វើ​និង​រក​ប្រាក់​ចំណូល។ ប៉ុន្តែ ​ មិន​ថា​ប្អូន​សិក្សា​ជំនាញ​បច្ចេកទេស​​អ្វី​ក៏​ដោយ ប្អូន​ត្រូវ​តែ​សិក្សា​វា​ឲ្យ​បាន​ច្បាស់​និង​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ក្រោយ​បញ្ចប់​ការ​សិក្សា។ ឧទាហរណ៍​ថា​ប្អូន​សិក្សា​ពេទ្យ ​ប្អូន​ត្រូវ​តែ​​មាន​វិជ្ជាជីវៈ​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​។​

២) ជំនាញ​មនុស្ស៖ ជំនាញ​មនុស្ស​គឺ​​ការ​ធ្វើ​ការ​ជា​ក្រុម។ ​ក្នុង​ស្ថាប័ន វា​ជៀស​មិន​ផុត​ឡើយ​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ឬ​ជា​មួយ​អ្នក​ដទៃ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​​ចេះ​​សម្រក​ខ្លួន​​​និង​ស្គាល់​កាលៈទេសៈ​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា​​ប្រសិន​អ្នក​ចង់​ជោគជ័យ​ក្នុង​​ស្ថាប័ន​របស់​អ្នក។ បើ​អ្នក​មិន​អាច​ធ្វើ​ការ​ជា​ក្រុម​នោះ​ មិន​ថា​អ្នក​ពូកែ​យ៉ាង​ណា​ក៏​គេ​មិន​ទទួល​យក​អ្នក​ដែរ។

៣) ជំនាញ​ក្នុង​ការ​គិត៖ ​ ជំនាញ​ក្នុង​ការ​គិត​គឺ​ជា​ជំនាញ​ក្នុង​ការ​គិត​​ឲ្យ​បាន​ស៊ីជម្រៅ​និង​គិត​​ឲ្យ​បាន​វែង​ឆ្ងាយ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ព្រោះ​ជំនាញ​នេះ​​​នឹង​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​និង​ជៀសវាង​ពី​បញ្ហា​។ល។ មាន​ជំនាញ​មួយ​នេះ​ស្នើ​នឹង​​អ្នក​​មាន​លុយ​១​ម៉ឺន​ដុល្លារ​ឯ​ណោះ៕

ដោយ៖ អឹុង មុយយូ

X
5s