ភាពខុសគ្នាដូចមេឃហើយនិងដីរវាងជីវិតកូនអ្នកមាន និង កូនអ្នកក្រ
វាសនាមនុស្សពិតជាមិនដូចគ្នានោះទេ។ អ្នកខ្លះមានសំណាងបានកើតក្នុងគ្រួសារអ្នកមាន មានអ្វីៗគ្រប់យ៉ាង មិនខ្វះមុខមិនខ្វះក្រោយ។ រីឯអ្នកខ្លះវិញក៏កើតក្នុងគ្រួសារមិនសូវធូរធារ ជីវិតពោរពេញទៅដោយឧបសគ្គនិងការតស៊ូ។ ខាងក្រោមនេះជាភាពខុសគ្នាដូចមេឃហើយនិងដីរវាងកូនអ្នកមាននិងកូនអ្នកក្រ៖
១) ការអប់រំ៖ គ្រួសារអ្នកមានគេមានជម្រើសច្រើនក្នុងការជម្រើសសាលាដែលមានគុណភាពនិងអាចផ្គត់ផ្គង់កូនឲ្យរៀនបានច្រើនសាលានិងចេះបានច្រើនមុខដូចជាចេះភាសាអង់គ្លេស ចេះភាសាចិន ចេះកុំព្យូទ័រនិងជំនាញផ្សេងៗ។ ឯគ្រួសារអ្នកក្រវិញបានចូលសាលាគឺជារឿងសំណាងណាស់ទៅហើយ។ តែចូរកុំអស់សង្ឃឹម អ្នកត្រូវតែមានការតស៊ូនិងការព្យាយាម រៀននៅទីណាក៏ចេះដូចគ្នាឲ្យតែបានដាក់ចិត្តរៀន។
២) ពេលទំនេរ៖ កូនអ្នកមានអាចចាក់ទុកថាមានសំណាងដោយពួកគេមិនខ្វះលុយចាយ។ ដូច្នេះហើយ ពេលទំនេរពួកគេអាចទៅបណ្ណាល័យអានសៀវភៅ រំលឹកមេរៀនឬដើរលេងជាដើម។ ឯកូនអ្នកក្រវិញ ត្រូវឆ្លៀតពេលរកការងារក្រៅម៉ោងដើម្បីទទួលបានប្រាក់កម្រៃខ្លះសម្រាប់ទ្រទ្រង់ជីវិតនិងបន្តការសិក្សាតទៅមុខទៀត។ តែ កុំតូចចិត្តនឹងវាសនាអី ការខំប្រឹងនៅថ្ងៃនេះនឹងផ្ដល់ផលតបស្នងទៅថ្ងៃក្រោយ។
៣) ការរៀបការ៖ កូនអ្នកមានប្រហែលជាមិនចាំបាច់ខ្វល់លើការចំណាយអាពាហ៍ពិពាហ៍របស់ពួកគេឡើយ មានន័យថាឪពុកម្ដាយរបស់ពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំពិធីមង្គលការឬអាចសល់ចំណងដៃដល់កូនទៀតផង។ ចំពោះអ្នកក្រវិញ អ្នកត្រូវរៀបចំផែនការឲ្យមានច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំលុយពីថ្ងៃនេះតទៅ។ បើទោះបីជាអ្នកត្រូវចេញលុយដោយខ្លួនឯង តែវាជាមោទនភាពជាទីបំផុត៕
ដោយ៖ អុឹង មុយយូ