ហេតុផល​៣​ធំ​ៗ​ដែល​អ្នក​គួរ​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ឲ្យ​បាន​ច្រើន​



ពិត​ប្រាកដ​ណាស់ មនុស្ស​យើង​ម្នាក់​ៗ​មាន​ទំនួល​ខុស​ត្រូវ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​​ក្នុង​​ជីវិត​ដូច​ជា​ការ​សិក្សា​ ការងារ​​និង​តួ​នាទី​ជា​កូន​។ល។ យើង​ទាំង​អស់​​គ្នា​សុទ្ធ​តែ​រវល់​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ជីវិត​ក៏​ពោរពេញ​​ទៅ​ដោយ​បញ្ហា​និង​ភាព​មិន​សប្បាយ​ចិត្ត​ជា​ច្រើន។ ដូច្នេះ​ហើយ​ទើប​​អ្នក​គួរ​តែ​លៃលក​ពេលវេលា​ខ្លះ​សម្រាប់​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​​ព្រោះ​ការ​ដើរ​លេង​នាំ​យក​មក​នូវ​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖

១) ភាព​រីករាយ៖ ការ​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​​គឺ​ជា​ថ្នាំ​ទិព្យ​មួយ​​​​ជួយ​ឲ្យ​អ្នក​រីករាយ​​និង​ភ្លេច​នូវ​ទុក្ខ​កង្វល់​។ ប្រសិន​អ្នក​​មិន​រីករាយ វា​ជា​សញ្ញា​មួយ​ដែល​អ្នក​គួរ​បញ្ចេញ​ភាព​មិន​រីករាយ​ចេញ​មក​ខាង​ក្រៅ​និង​​ត្រូវ​មាន​ភាព​សប្បាយ​រីករាយ​ម្ដង​​ហើយ​។ ហើយ​​មិត្តភ័ក្ដិ​អាច​ធ្វើ​ឲ្យ​រីករាយ​​​វិញ​បាន។ ​

២)​បង្កើន​មិត្តភាព៖ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ មនុស្ស​ជា​ច្រើន​​ជ្រើសរើស​វិធី​ជជែក​គ្នា​តាម​រយៈ​បណ្ដាញ​​សង្គម​អ៊ីនធឺណិត​វិញ។ បើ​ទោះ​បី​ជា​អ្នក​អាច​ទំនាក់​ទំនង​តាម​​​បណ្ដាញ​​សង្គម​អ៊ីនធឺណិត ប៉ុន្តែ​ទំនាក់​ទំនង​មុខ​និង​មុខ​គឺ​មាន​ប្រសិទ្ធភាព​​ព្រោះ​វា​ជួយ​ឲ្យ​មិត្តភាព​មាន​ភាព​ជិតស្និទ្ធ។ បន្ថែម​ពី​នេះ អ្នក​ក៏​អាច​ថតរូប​ជា​មួយ​នឹង​គ្នា​ ដែល​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន។

៣) រៀន​ពី​គ្នា៖ ពេល​ខ្លះ បើ​ទោះ​បី​ជា​អ្នក​ដើរលេង​ដើម្បី​​តែ​ភាព​រីករាយ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​អាច​និយាយ​ដល់​ប្រធានបទ​ស៊ី​ជម្រៅ​​ មាន​ន័យ​​ថា​​អ្នក​និយាយ​ពី​ប្រធានបទ​ដែល​មាន​ប្រយោជន៍​ដល់​ជីវិត។ ​ដូច្នេះ​ហើយ អ្នក​និង​​មិត្តភ័ក្ដិ​អាច​ចែក​រំលែក​ចំណេះ​ដឹង​​និង​រៀន​សូត្រ​ពី​​គ្នា៕​

ដោយ៖អុឹង មុយយូ​​​​​​​​

X
5s