ពេល​គេ​ស្រែក​ស្ដី​ឲ្យ​អ្នក​​ តើ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខ្លួនឯង​យំ​កើត?​



មិន​ថា​គ្រួសារ​ មនុស្ស​ជា​ទី​ស្រឡាញ់ គ្រូ ឬ​ក៏​ប្រធាន​របស់​អ្នក​ទេ ពេល​ខ្លះ​អ្នក​តែង​តែ​ត្រូវ​​បាន​ពួក​គេ​ទាំង​អស់​នោះ ស្រែក​​បន្ទោស​ដាក់​អ្នក​។ អារម្មណ៍​នៅ​ពេល​នោះ​គឺ​មិន​មែន​ស្រួល​​នោះ​ទេ អ្នក​​ខ្លះ​វិញ​សឹង​ទប់​ទឹកភ្នែក​មិន​ជាប់​ផង។ ហេតុនេះ​ទើប​អត្ថបទ ខាង​ក្រោម​ចង់​បង្ហាញ​ពី​វិធី ទប់ស្កាត់​ការ​ហូរ​ទឹក​ភ្នែក​ ពេល​មាននរណា​ម្នាក់​ មក​ស្ដី​បន្ទោស​ឲ្យ​​។​

១) រក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​វា​ហូរ​មក​៖ បើ​ដឹង​ថា​ទឹកភ្នែក​ជិត​ហូរ​ចុះ​មក​ហើយ​ អ្នក​ត្រូវ​សម្រួល​អារម្មណ៍ឲ្យ​មួយៗ ហើយ​ធម្មតា ដោយ​ព្យាយាម​ដកដង្ហើម​ឲ្យ​វែងៗ ហើយ​ប្រាប់​ខ្លួន​ឯង​នូវ​អ្វី​ៗដែល​ល្អៗសិន​ទៅ។

២) ត្រូវ​​គិត​ថា​កុំ​ធ្វើ​បាប​ខ្លួនឯង​៖ សាក​គិត​ទៅ​មើល​ ពេល​ដែល​អ្នក​ពិបាក​ចិត្ត និង​បង្ហូរ​ទឹកភ្នែក​នៅ​មុខ​គេ​​ឯង​ តើ​គួរ​ឲ្យ​ខ្មាស​គេ​ឬ​គួរ​ឲ្យ​អាណិត? បើ​គេ​មាន​ចិត្ត​អាណិត​អ្នក គេ​មិន​មែន​មក​ស្ដី​បន្ទោស​ដាក់​អ្នកកើត​ឡើយ។ ដូចនេះ​បើ​គេ​​ចង់​ស្ដី​ឲ្យ​ហើយ​ អ្នក​ក៏​មិន​អាច​​ហាម​ឃាត់​គេ​បាន​ដែរ រឿង​ដែល​ត្រូវ​ធ្វើ​បន្ទាប់​គឺ កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ ហើយ​ក៏​កុំ​បង្ហាញ​ទឹក​ភ្នែក​នៅ​មុខ​គេ​នាំ​​តែ​អន់ឲ្យ​សោះ។​​

៣) រឿង​វា​នឹង​ល្អ​មក​វិញ​៖ ពេល​ខ្លះ​រឿង​វា​អាក្រក់​ពិត​មែន​ តែ​វា​ក៏​មិន​​មែន​នៅ​ថិតថេរ​បែប​នេះ​រហូត​ដែរ។ អាច​ថា​អ្នក​ពិបាក​ចិត្ត​ និង​ភ័យ តែ​ត្រូវ​​គិត​ថា បើ​នៅ​តែ​បែប​នេះ​ វា​ក៏​មិន​ប្រសើរ​ដែរ។ អ្នក​គួរ​រៀន​ប្រាប់​ខ្លួន​ឯង​ថា ផ្លូវ​ងងឹត​តែង​តែ​មាន​ចន្លោះ​ពន្លឺ​តូច​មួយ​សម្រាប់​អ្នក​ដើរ​ចេញ​មក​បាន​ជានិច្ច៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s