តើគួរធ្វើយ៉ាងណាក្លាយជាមនុស្សចិត្តព្រះមិនចេះខឹងអ្នកដទៃ ?
ខឹងខុស ខឹងខាត ហើយការខឹងនេះគឺហាក់ដូចជាលេបថ្នាំបំពុលទុកសម្លាប់ខ្លួនឯងអញ្ចឹង។ ហេតុនេះហើយ បើចង់ឲ្យជីវិតខ្លួនកាន់តែមានន័យជាងពេលសព្វថ្ងៃនេះ អ្នកត្រូវរៀនពីវិធីដែលបង្រៀនឲ្យអ្នកក្លាយជាចិត្តព្រះ ហើយមិនសូវចេះខឹងអ្នកដទៃសិនទៅ ៖
១) ដកដង្ហើម៖ ការដកដង្ហើមគឺជាវិធីមួយដែលជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាកំហឹងទាំងឡាយដែលមាននៅក្នុងខ្លួន។ កាលណាអារម្មណ៍តានតឹងខ្លាំងពេក សម្ពាធឈាមអ្នកកាន់តែឡើងខ្ពស់ ហើយពេលនោះ អារម្មណ៍ខឹងច្រឡោតនឹងកាន់តែមានឡើង ដែលជាហេតុធ្វើឲ្យអ្នក បញ្ចេញកំហឹងលើគេឯងដោយមិនបានគិតជាមុន។
២) ពិសាទឹក ហែលទឹក ឬងូតទឹក៖ ទឹកអាចជួយពាំនាំអារម្មណ៍មិនល្អ ឬក៏អាចបណ្ដេញធាតុក្ដៅ ចេញពីខ្លួនអ្នកបាន។ ដូចនេះបើមានអារម្មណ៍មិនល្អ ឬក៏ខឹងនរណាម្នាក់ខ្លាំង អ្នកគួរតែពិសាទឹកឲ្យបានច្រើន ទៅងូតទឹក ឬហែលទឹកលេងចុះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ ndtv