រឿង​ទាំង​៤​យ៉ាង ដែល​បុរស​ជា​ប្ដី​​ ​គួរ​តែ​ដឹង​ពី​ស្រ្ដី​មាន​ផ្ទៃពោះ​



ស្រ្ដី​ជៀស​មិន​ផុត​ពី​ការ​ពពោះ​នោះ​ទេ ហេតុនេះ​ហើយ​ទើប​បុរស​ជា​ស្វាមី​គួរ​តែ​ដឹង​ថា​ តើ​ពេល​ដែល​ស្រ្ដី​មាន​ផ្ទៃពោះ តើ​អ្នក​គួរ​ត្រៀម​អ្វី​ខ្លះ​ទៅ​ដើម្បី​ នាង​ក៏​ដូច​ជា​ខ្លួន​ឯង​? អារម្មណ៍ ទង្វើ និង​អ្វីៗ ផ្សេងៗ ជា​ច្រើន​គឺ​ផ្លាស់ប្ដូរ នឹក​ស្មាន​មិន​ដល់​ សម្រាប់​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) ផ្ដល់​អាហារ​គ្រប់គ្រាន់​សម្រាប់​នាង៖ អ្នក​ណា​ក៏​ដឹង​ដែរ ថា អាហារ​គឺ​​សំខាន់​ខ្លាំង​បំផុត​សម្រាប់​ស្រ្ដី​មាន​ផ្ទៃពោះ។ ហេតុនេះ​ហើយ អ្នក​គួរ​តែ​រក​អាហារ​ណា​ដែល​នាង​កុម្ម៉ង់​ ទុក​ឲ្យ​​ហើយ​ទៅ។ កាលណា​នាង​និយាយ​ថា​ឃ្លាន​ហើយ នាង​នឹង​មិន​ចង់​ចាំ​យូរ​នោះ​ទេ ។ អាហារ​គឺ​ត្រូវ​តែ​មក​ដល់​លើ​តុ​ភ្លាម​ ពេល​ដែល​នាង​និយាយ​ថា​ឃ្លាន។

២) នាង​តែង​ព្រួយបារម្ភ៖ សម្រាប់​អ្នក​កូន ដំបូង​ គឺ​មាន​អារម្មណ៍​ភិតភ័យ​ជាង​គេ នេះ​ដោយ​សារ​តែ​វា​ជា​ការ​សម្រាល​កូន​លើក​ទី​១​ក្នុង​ឆាក​ជីវិត ហើយ​​វា​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​មាតា​ទាំង​ឡាយ។ ការ​ឈឺចាប់​ក៏​ខ្លាំង ហើយ​ម្យ៉ាង​ព្រួយ​បារម្ភ​ ផង​ ខ្លាច​តែ​មាន​បញ្ហា​កើត​ឡើង។​ ដូចនេះ​ក្នុង​នាម​ជា​ប្ដី អ្នក​គួរ​ផ្ដល់​ដំបូន្មាន​ឲ្យ​នាង​ចេះ​លួង​ចិត្ត និង​សម្រួល​អារម្មណ៍​របស់​ខ្លួន គិត​ពី​អ្វីៗ ដែល​ល្អ​វិញ​ទើប​ប្រសើរ​។​

៣) នឿយហត់ ច្រើន​៖ ជា​ការ​ពិត​ណាស់ សម្រាប់​ស្រ្ដី​មាន​ផ្ទៃ ពោះ ពួក​គេ​ងាយ​ទទួល​បាន​អារម្មណ៍​តប់ប្រមល់ និង​ ឆេវឆាវ​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ ងាយ​នឹង​នឿយហត់ អស់កម្លាំង។ ​ ដោយ​សារ​ការ​នឿយហត់​នេះ សូម​បុរសៗ កុំ​ចោទ​ថា​នាង​គេចវេះ​ឬ​ខ្ជិល​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​សោះ។​

៤) អារម្មណ៍​ផ្លាស់ប្ដូរ៖ ជា​ការ​ពិត​ណាស់ គ្រាន់​តែ​ចំណាយ​ពេល​ ៩​ខែ ក្នុង​ការ​ទ្រាំ នឹង​ប្រពន្ធ​​របស់​អ្នក​គឺ​មិន​ពិបាក​ទេ​។ នារី​ដែល​មាន​ផ្ទៃ​ពោះ​ គឺ​មាន​បម្លាស់​​ប្ដូរ​អ័រម៉ូន​ញឹកញាប់ ដែល​​ជា​ហេតុ​​នាំ​ឲ្យ​​អារម្មណ៍​​មិន​ថិតថេរ នឹងន​ ទាល់​តែ​សោះ។ ជួន​កាល​ទៅ​ក៏​ឆាប់​ខឹង ឆាប់​ពិបាកចិត្ត ឆាប់​សប្បាយ ឆាប់​យំ ទៅ​តាម​អារម្មណ៍​​ដែល​​នឹក​ឃើញ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ babygaga

X
5s