ហេតុផល​៤​​យ៉ាង ​ដែលបញ្ជាក់​ថា​អ្នកមានភាពខ្លាំងលើស​ពី​អ្វី​ដែលខ្លួន​គិត​



មាន​ថ្ងៃ​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អន់ ទន់ជ្រាយ​ គ្មាន​ប្រយោជន៍។ល។ អ្នក​​ចង់​បោះ​បង់​ចោល​នូវ​​អ្វី​ៗ​គ្រប់​យ៉ាង​ព្រោះ​អ្នក​គិត​ថា​អ្នក​គ្មាន​ថ្ងៃ​នឹង​ជោគជ័យ​ឡើយ។ ពិត​ប្រាកដ​ណាស់​ថា​ឧបសគ្គ​តែង​តែ​មាន​ក្នុង​ជីវិត ​មាន​ពេល​ខ្លះ​អ្នក​ស្ទើរ​តែ​ដួល​ដោយ​សារ​តែ​បញ្ហា​មួយ​ហ្នឹង​ហើយ​ភ្លេច​គិត​ដល់​បញ្ហា​រាប់​​រយ​ដែល​អ្នក​​ធ្លាប់​ជម្នះ​មក​ហើយ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​៤​យ៉ាង​ដែល​សំអាង​ថា​អ្នក​រឹងមាំ​លើស​ពី​អ្វី​ដែល​អ្នក​គិត៖

១) អ្នក​មិន​បោះបង់​ចោល៖ បើ​ទោះ​បី​ជា​អ្នក​នៅ​មិន​ទាន់​ឃើញ​លទ្ធផល​ឬ​ទទួល​បាន​​ការ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ អ្នក​នៅ​តែ​មិន​បោះ​បង់​ចោល​នូវ​ក្តី​សុបិន ការ​ខិត​ខំ​និង​ការ​ជឿជាក់​។ អ្នក​នៅ​តែ​រឹងមាំ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​អ្នក។

២) អ្នក​មិន​ចង​គំនុំ៖ អ្នក​ដឹង​ហើយ​ថា​ការ​ខឹង​​ឬ​ការ​សងសឹក​​មាន​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឈឺចាប់​​និង​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​។ អ្នក​​តែង​តែ​បំភ្លេច​ចោល​នូវ​អ្វី​ដែល​អ្នក​ដ​ទៃ​បាន​ធ្វើ​ចំពោះ​អ្នក។ ហើយ​អ្នក​រឹង​មាំ​ដោយ​សារ​តែ​អ្នក​អាច​លើកលែង​ឲ្យ​អ្នក​ដទៃ។

៣) អ្នក​ឈរ​លើ​អ្វី​ដែល​អ្នក​ជឿជាក់៖ បើ​ទោះ​បី​ជា​អ្នក​ស្ដាប់​មតិ​យោបល់​របស់​អ្នក​ដ​ទៃ​ តែ​អ្នក​នៅ​​តែ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។ ម៉្យាង​វិញ​ទៀត បើ​ទោះ​បី​ជា​មនុស្ស​​​មិន​យល់​ស្រប អ្នក​នៅ​តែ​តាម​គំនិត​ខ្លួន​ឯង​ជា​និច្ច។

៤)​ អ្នក​ដឹង​ពី​ចំណុច​ខ្វះខាត​ ៖ អ្នក​ដឹង​ថា​ខ្លួន​ឯង​មិន​មែន​ជា​មនុស្ស​ល្អឥតខ្ចោះ​នោះ​ទេ។ ​​​ម៉្យាង​វិញ​ទៀត ​អ្នក​ដឹង​ថា​ចំណុច​ខ្វះខាត​របស់​អ្នក​​គឺ​អាច​កែប្រែ​បាន​ដោយ​​​អ្នក​ត្រូវ​​ការ​ពេលវេលា​និង​ការ​តាំង​ចិត្ត​៕

 ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ Bornrealist.com

X
5s