អ្នក​ជំនួញ​ដ៏​ល្បី​ លោក Tony Robbins ៖«កាលណា​អ្នក​ធ្វើ​អ្វី​ដដែល​ៗ ដែល​ធ្លាប់​ធ្វើ​កន្លង​មក អ្នក​នឹង​ទទួល​បាន​អ្វី​ដដែល​មក​វិញ​​ដូច​គ្នា​»​



«កាលណា​អ្នក​ធ្វើ​អ្វី​ដដែល​ៗ ដែល​ធ្លាប់​ធ្វើ​កន្លង​មក អ្នក​នឹង​ទទួល​បាន​អ្វី​ដដែល​មក​វិញ​​ដូច​គ្នា​» គឺ​ជា​ពាក្យ​សម្ដី​ដ៏​មាន​ន័យ​របស់​លោក Tony Robbins ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​និពន្ធ​ អ្នក​ជំនួញ និង​ជា​អ្នក​ស្នេហា​​​ជាតិ​ ដ៏​ល្បីល្បាញ​មួយ​រូប​ដែរ នៅ​ឯ​សហរដ្ឋអាមេរិក។​

លោក​បាន​លើក​ពាក្យ​សម្ដី​​ឡើង​ថា​ ៖​«កាលណា​អ្នក​ធ្វើ​អ្វី​ដដែល​ៗ ដែល​ធ្លាប់​ធ្វើ​កន្លង​មក អ្នក​នឹង​ទទួល​បាន​អ្វី​ដដែល​ៗ ​មក​វិញ​​ដូច​គ្នា​»។ ក្នុង​ន័យ​នេះ​ផង​ដែរ លោក​ចង់​បង្រៀន​មនុស្ស​គ្រប់រូប ឲ្យ​​រៀន​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មីៗ ទើប​លទ្ធផល​ទទួល​បាន​មក​វិញ​ក៏​ថ្មី​សម្រាប់​អ្នក​ដែរ។

បើ​អ្នក​តែង​តែ​ធ្វើ​ការងារ​ណា​​ដដែលៗ និង​មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​សោះ​ នោះ​អ្នក​នៅ​តែ​មិន​បាន​បង្កើត​សមិទ្ធផល​ថ្មីៗ សម្រាប់​​ខ្លួន​ដដែល។ កាល​ណា​ធ្វើ​រឿង​ដដែលៗ លទ្ធផល​នៅ​តែ​ដដែលៗ សម្រាប់​អ្នក​។

ដូចនេះ​ហើយ​ ព្យាយាម​ បង្កើត ឬ​ក៏​សាកល្បង​អ្វី​ក៏​បាន​ឲ្យ​តែ​ថ្មី​សម្រាប់​អ្នក​ នោះ​អ្នក​​នឹង​អាច​រៀន​បាន​ច្រើន​បន្ថែម​ទៀត​ ពី​ពិភពលោក​ដ៏​ធំធេង​​ដែល​អ្នក​មិនទាន់​ស្គាល់​អស់​មួយ​នេះ៕

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ everydaypowerblog

X
5s