តើគួរធ្វើយ៉ាងណាដើម្បីទទួលបានចំណងមិត្តភាពនៅកន្លែងធ្វើការដ៏ល្អមួយបាន?
ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់មនុស្សម្នាក់ៗ ក្នុងការបង្កើតចំណងមិត្តភាពដ៏ល្អមួយនៅកន្លែងធ្វើការនោះ។ មានអ្នកខ្លះគិតថាវាគឺជារឿងពិបាក ដែលជាហេតុនាំឲ្យពួកគេព្រងើយកន្តើយនឹងការបង្កើតចំណងមិត្តភាពឲ្យល្អនេះ។
ហើយបើចំណងមិត្តភាពរវាងគា្ននឹងគា្ន មិនសូវជាល្អទេនោះ វាក៏អាចប៉ះពាល់មិនស្ទើរដែរ ចំពោះការងាររបស់អ្នក។ តើគួរធ្វើយ៉ាងណា ដើម្បីរឹតចំណងមិត្តភាពនៅកន្លែងធ្វើការឲ្យកាន់តែល្អ?
១) ឧស្សាហ៍និយាយទំនាក់ទំនងគ្នា៖ គ្រឹះនៃការរឹតបន្តឹងចំណងមិត្តភាពនៅកន្លែងការងារ គឺចាប់ ផ្ដើមពីការនិយាយ ទាក់ទងគ្នានេះឯង។ មិនថាការទាក់ទងនោះ ជាការនិយាយដោយផ្ទាល់តាមទូរស័ព្ទ ឬក៏ជាការផ្ញើសារនោះទេ វាសុទ្ធតែជាគ្រឹះនៃការបង្កើនទំនាក់ទំនងទាំងអស់ហ្នឹង។ ចំណងមិត្តភាពដ៏ល្អគឺកើតឡើងដោយសារតែការទាក់ទងគា្ន ដោយស្មោះត្រង់នេះឯង។
២) ចេះគោរពគ្នាទៅវិញទៅមក៖ ការគោរពគ្នាទៅវិញទៅមកគឺមានន័យថាអ្នកចេះបង្ហាញការគោរពទៅដល់អ្នកដទៃ។ ហើយពេលនោះ គេនឹងបង្ហាញវាត្រលប់មករកអ្នកវិញ ប្រសិនបើអ្នកជាមនុស្សដែលអាចឲ្យគេឯងគោរពបាន។
៣) ចេះសួរនាំគ្នា៖ ទំនាក់ទំនងកាន់តែជិតស្និទ្ធ លុះត្រាអ្នកចំណាយពេលខ្លះរៀនយល់ពីពួកគេ។ ដូចនេះហើយ លើកក្រោយប្រសិនបើអ្នកបានជួបពួកគេ អ្នកគួរចំណាយពេលខ្លះនិយាយគ្នាលេងហើយជជែកគ្នា សួរគា្ន ពីនោះពីនោះក៏កាន់តែល្អដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow