តិចនិក​ក្នុង​ការ​ដោះស្រាយ​ជាមួយមនុស្ស​ពិបាក​ៗ​ដែល​មនុស្ស​ឆ្លាត​ប្រើ​ប្រាស់ ​​



មនុស្ស​ខ្លះ​ពិត​ជា​ពិបាក​និយាយ​​គ្នា​ដល់​ហើយ មិន​ថា​អ្នក​និយាយ​ហេតុផល​យ៉ាង​ណា​នោះ​ទេ ពួក​គាត់​​​គិត​ថា​ខ្លួន​ឯង​ត្រូវ​រហូត​។ ឯ​អ្នក​ខ្លះ​អាច​ធ្វើឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត មាន​អារម្មណ៍​មិន​ល្អ​​និង​ធ្វើ​ឲ្យ​អ្នក​ខឹង​ជា​ដើម។ ​ប៉ុន្តែ សម្រាប់​មនុស្ស​ដែល​ឆ្លាត​គឺ​​មាន​តិចនិក​ក្នុង​ការ​​ដោះ​ស្រាយ​ជា​មួយ​មនុស្ស​ពិបាក​ៗ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​អ្នក​អាច​រៀន​សូត្រ​បាន៖

១) កំណត់​ព្រំដែន៖ មនុស្ស​ពិបាក​​មិន​ដែល​ខ្វល់​ថា​ខ្លួន​ឯង​នឹង​ជះ​ឥទ្ធិពល​​អាក្រក់​ដល់​​អ្នក​ដទៃ​ឡើយ ពោល​គឺ​គិត​តែ​ខ្លួន​ឯង​។ ឧទាហរណ៍​​ថា​​អ្នក​ជក់​បារី​ជា​ដើម ពួក​គាត់​មិន​ដែល​ខ្វល់​ថា​ផ្សែង​បារី​ដែល​ចេញ​ពី​បារី​របស់​ពួក​គាត់​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃ​​ឡើយ​ ប៉ុន្តែ​មនុស្ស​ដែល​ឆ្លាត​មិន​បង្ក​រឿង​​ជា​មួយ​មនុស្ស​ទាំង​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ដោះ​ស្រាយ​ជា​មួយ​មនុស្ស​ដែល​ពិបាក​និយាយ​គ្នា​​ដោយ​ដក​ខ្លួន​ឯង​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​បែប​​ហ្នឹង។

២) ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន៖ មនុស្ស​អវិជ្ជមាន​​ច្រើន​តែ​បារម្ភ​ពី​នេះ​ពី​នោះ​ដោយ​មិន​គិត​រក​ដំណោះ​​ស្រាយ​នោះ​ទេ ​ម៉្យាង​វិញ​ទៀត ពួក​គាត់​រអ៊ូ​មិន​ចប់មិន​ចេះ​ហើយ។ បើ​អ្នក​នៅ​ជា​មួយ​មនុស្ស​បែប​នេះ​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​អវិជ្ជមាន​ដូច​គ្នា។ មនុស្ស​ឆ្លាត​ដឹង​ពី​របៀប​​​​ដោះ​ស្រាយ​ជា​មួយ​មនុស្ស​អវិជ្ជមាន​ទាំង​នោះ ពួក​គាត់​មិន​បណ្ដោយឲ្យមនុស្ស​អវិជ្ជមាន​មក​ជះឥទ្ធិពល​លើ​ពួក​គាត់​ឡើយ បន្ថែម​ពី​លើ​នេះ ពួក​គាត់​នឹង​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​​ព្រោះ​នេះ​ជា​អ្វី​ដែល​ពួក​គាត់​អាច​គ្រប់​គ្រង​បាន។

៣) អត់​ធ្មត់៖ ពិត​ប្រាកដ​ណាស់​ថា​ការ​​ដោះស្រាយ​ជា​មួយ​មនុស្ស​​មិន​និយាយ​ហេតុផល​ពិត​ជា​​​លំបាក​​​មហាសែន​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​​ប្រសិន​​មនុស្ស​ពិបាក​ទាំង​នោះ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ឬ​ធ្វើ​ឲ្យ​អ្នក​ខឹង​នោះ ចូរ​រក្សា​អារម្មណ៍​​ចិត្ត​ឲ្យ​បាន​ស្ងប់ ដក​ដង្ហើម​ឲ្យ​វែង​ៗ​ហើយ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ ​​ព្រោះ​ថា​ការ​ឈ្លោះ​គ្នា​ជា​មួយ​មនុស្ស​ពិបាក​នឹង​មិន​ផ្ដល់​​ផល​ប្រយោជន៍​អ្វី​ដល់​អ្នក​ឡើយ៕

ដោយ៖ អុឹង មុយយូ

X
5s