តើ​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បីបញ្ឈប់​សុបិនអាក្រក់​រាល់​យប់​ទៀត​?​



ជឿជាក់​ថា គ្មាន​អ្នកណា​ម្នាក់​ចង់​ទទួល​បាន​អារម្មណ៍​បែប​នេះ​ឡើយ។ អារម្មណ៍​ពេល​ដែល​អ្នក​កំពុង​​តែ​គេង​​លង់លក់​យ៉ាង​ស្កប់ស្កល់​​នៅ​ពេល​រាត្រី ប៉ុន្តែ​មក​ត្រូវ​ភ្ញាក់​ទាំង​កណ្ដាល​អធ្រាត្រ​ ហើយ​បែក​ញើស​និង​ភ័យ​ខ្លាច​ដោយ​សារ​តែ​សុបិនអាក្រក់​ទៅ​វិញ​។ តើ​វា​មកពី​ហេតុអ្វី​ទៅ​? តើ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វា​កើត​ឡើង​លើ​អ្នក​ម្ដង​ទៀត?

១) កុំ​អាន​ឬ​មើល​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​មុនពេល​ចូល​គេង៖ ការ​ទទួល​អារម្មណ៍​​តក់ស្លុត​ឬ​ភ័យ​ខ្លាច​មុន​ពេល​ចូល​គេង គឺ​មាន​ភាគរយ​ខ្ពស់​ណាស់​ដែល​អាច​ឲ្យ​អ្នក​មាន​​សុបិន​គួរ​ឲ្យ​ភ័យ​ខ្លាច​បាន​។ ការ​ដែល​មើល​រឿង​ខ្មោច​ឬ​អាន​អ្វីៗដែល​រន្ធត់ ពេល​នោះ​រឿងរ៉ាវ​ទាំង​នោះ​វា​នឹង​ដក់ជាប់​ខួរក្បាល​របស់​អ្នក ហើយ​ការ​ដក់ជាប់​នោះ​វា​នឹង​បង្កើត​បាន​ជា​អារម្មណ៍​ដែល​ភ្ជាប់​ទៅ​នឹង​ការ​ស្រមើស្រមៃ​របស់​អ្នកពេល​កំពុង​លង់លក់។​

២) ពិនិត្យ​លើ​របបអាហារ​របស់​អ្នក៖ ការ​ទទួលទាន​អាហារ​​កៀក​ម៉ោង​សម្រាក​ អាច​នាំ​ឲ្យ​អ្នក​សុបិន​អាក្រក់​ផង​ដែរ។​ លើស​ពី​នោះ​ផង​ដែរ អ្នក​មិន​គួរ​ពិសា​ភេសជ្ជ​ប៉ូវកម្លាំង កាហ្វេ​និងសារធាតុ​​អាល់កុល​នានា​​នៅ​ពេល​យប់​ទេ ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​អ្នក​ផង​ដែរ​។​

៣) ព្យាយាម​កុំ​គិត​រឿង​ណា​ឲ្យ​ពិបាក​ចិត្ត​៖ ការណ៍ដែល​អ្នក​​ព្យាយាម​គិត​រឿងរ៉ាវ​ណា​ដែល​នាំ​ឲ្យ​អ្នក​ពិបាក​ចិត្ត អ្នក​នឹង​មិន​ងាយ​សុបិន​ឃើញ​អ្វី​ល្អ​ទេ​។​ អារម្មណ៍​ពិបាក​ចិត្ត​នោះវាតែង​តែ​បង្កើត​រូប​ភាព​អាក្រក់​ៗមក​ជារឿយៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​សុបិន​អាក្រក់​រាល់​យប់​បែប​នេះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ dreams.co.uk

X
5s