អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជនជាតិ​ម៉ាឡេស៊ី លោក Richard ៖«​តួនាទី​សំខាន់ៗ៣យ៉ាង​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ម្ចាស់​អាជីវកម្ម​គ្រប់រូប​គួរតែ​យល់ដឹង​»​



កាលពី​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧ ពាណិជ្ជករ​ឈានមុខ​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពិសេស មួយ​ស្តីអំពី “​របាយការណ៍​ហិរញ្ញវត្ថុ និង ទំនុកចិត្ត​ពី​ដៃគូរ​វិនិយោគ​” ដែល​គ្រូ​ឧទេសនាម​នោះ​គឺ​លោក Richard Oon អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជនជាតិ​ម៉ាឡេស៊ី និង ជា​ប្រធាន​ក្រុមហ៊ុន TY TEOH INTERNATIONAL​។

នៅក្នុង វគ្គ​បណ្តុះបណ្តាល​នោះ លោក Richard បាន​គូសបញ្ជាក់​នូវ​តួនាទី​ដ៏​សំខាន់ ០៣ យ៉ាង​របស់​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ម្ចាស់​អាជីវកម្ម​គ្រប់រូប​គួរតែ​យល់ដឹង​៖

១. តម្រូវការ​ផ្ទៃក្នុង (Internal Requirements)៖ ជាការ​ពិតណាស់ របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​ទាំងឡាយ ដោយហេតុថា វា​គឺជា​តារាង​ទិន្នន័យ (Scorecards) របស់​អាជីវកម្ម​។ ការស្វែងយល់​អំពី​វត្ថុបំណង ខ្លឹមសារ និង រចនាសម្ព័ន្ធ របស់​វា គឺជា​ជំហាន​ដំបូង​ដែលនាំឱ្យ​អ្នក​អាច​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម​បាន​កាន់តែ​ប្រសើរឡើង​ដោយ ព្រោះ​អ្នក​បាន​យល់ច្បាស់​លាស់​អំពី​លំហូរ​សាច់ប្រាក់ (​ចំណូល និង ចំណាយ​) ដែល​ការណ៍​នេះ​នឹង​នាំឱ្យ​អ្នក អាចធ្វើ​ការគ្រប់គ្រង​សាច់ប្រាក់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ជា​លទ្ធផល អាជីវកម្ម​របស់​អ្នកនឹង​ឆ្ពោះទៅរក​ភាព​រីក ចម្រើន​ឡើងជា​ក់​ជាមិនខាន​។

២. តម្រូវការ​ខាងក្រៅ (External Requirements)៖ ប្រសិនបើ​អាជីវកម្ម​របស់​អ្នកជា​ប្រភេទ​អាជីវកម្ម​លក់ទំនិញ​បោះ​ដុំ ឬ​ប្រភេទ​អាជីវកម្ម​ដែល​ផ្គត់ផ្គង់​ទំនិញ​/​សេវា​ផ្តាច់ មុខ​ឱ្យ​អាជីវកម្ម​ដ៏​ទៃ​ផ្សេងទៀត នោះ​របាយ​ណ៍​ហិរញ្ញវត្ថុ​គឺជា​គន្លឹះ​ទីផ្សារ​ដ៏​សំខាន់ ដោយហេតុថា​អ​ថិ​តិ​ជន​របស់​អ្នក នឹង​ពិនិត្យ​ពិចារណា​ថា​តើ​អ្នក​អាច​ក្លាយជា​ប្រភព​ផ្គត់ផ្គង់ (Supplier) ដ៏​គួរឱ្យ​ទុកចិត្ត និង មាន​និរន្តរភាព​ដែរឬទេ​។ បន្ថែម​លើ​នេះ​ទៅទៀត តាមរយៈ​ព័ត៌មាន​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​អ្នក រដ្ឋាភិបាល​នឹងមាន​ភាពងាយស្រួល​ក្នុងការ កំណត់​ប្រាក់​ពន្ធ​ដែល​អ្នក​ត្រូវ​បង់​ជូន​រដ្ឋ​ពាក់ព័ន្ធ​នឹង​សកម្មភាព​អាជីវកម្ម​របស់​អ្នក​។

៣. ដឹង​អំពី​ដំណើរ​វិ​វត្ត​របស់​អាជីវកម្ម (Being Aware of History and Projection of the Business)៖ ដូចដែល​បានលើកឡើង​ខាងលើ​រួចមកហើយ​ថា របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​តារាង​ទិន្នន័យ (Scorecards) របស់ អាជីវកម្ម​។ តាមរយៈ​តារាង​ទិន្នន័យ​នេះ លោក​អ្នកនឹង​បានដឹង​ច្បាស់​អំពី​ថា​តើ​អាជីវកម្ម​របស់​អ្នកមាន​ដំណើ​រវិ​វត្ត ដែរឬទេ ហើយ​បើ​មាន​ថា​តើ​វា​វិ​វត្ត​បាន​កម្រិតណា​? លើសពីនេះទៅទៀត ដោយ​ផ្អែកលើ​តារាង​ទិន្នន័យ​នោះ លោក អ្នកនឹង​អាច​កំណត់​អំពី​យុទ្ធសាស្ត្រ​អាជីវកម្ម​ទៅ​ថ្ងៃមុខ​បាន​យ៉ាង​រលូន ដោយហេតុថា​អ្នក​បាន​ស្គាល់​ច្បាស់លាស់ នូវ​ស្ថានភាព​អាជីវកម្ម​របស់ខ្លួន​៕​

​ដោយ​៖ ប៉ុ​ម ទូច​

X
5s