​ ​មហាសេដ្ឋី​អាមេរិក​​លោក​ Warren Buffett​៖ ​អនុវត្ត​គន្លឹះ​សំខាន់ៗ​៦​ចំណុច​នេះ ​ដើម្បី​​ធានា​​អំពី​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​​



​លោក វ៉ារេន​ ប៊ូហ្វេត​ (Warren Buffett) ​គឺ​ជា​មហាសេដ្ឋី​អាមេរិក​​ដ៏​ល្បី​មួយ​រូប​នៅ​លើ​ពិភពលោក​។

ខាង​ក្រោម​នេះ ជា​​​គន្លឹះ​ជោគជ័យ​សំខាន់ៗ​ដែល​មហាសេដ្ឋី​រូប​នេះ ​ណែនាំ​ឲ្យ​អនុវត្ត​៖

១) ​ពង្រឹង​សតិ​​ រាងកាយ​ និង​ ​ស្មារតី​​ជា​ប្រចាំ​ដើម្បី​​ឲ្យ​មាន​សុខភាព​ល្អ៖ ​​​លោក​ Warren Buffett ​​បាន​លើកឡើង​ថា សតិ​​ រាងកាយ​ និង​ ​ស្មារតី​ពិត​​ជា​សំខាន់​ ​​សម្រាប់​មនុស្ស​ទូទៅ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​ដើរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ជោគជ័យ​បាន​។ ​​លោក​​បន្ត​ថា ​​​​​​​​​ទី១​ ​ត្រូវ​អាន​សៀវភៅ​ កាសែត និង ឯកសារ​ផ្សេងៗ​ជាប្រចាំ​ ​ដើម្បី​ពង្រឹង​សតិ​របស់​អ្នក​ ។ ​ទី២​ គឺ​ត្រូវ​​ហាត់ប្រាណ ​និង បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​​​ ​ដើម្បី​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ ​និង ទី៣​​ត្រូវ​ព្យាយាម​បួងសួង​ គិត​រឿង​ល្អៗ ឬ អគុណ​ទៅដល់​នរណា​ម្នាក់​ ដែល​អាច​ផ្តល់​កម្លាំង​ចិត្ត​ធំធេង (បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​សាសនា​ណា​ក៏​ដោយ) ​ដើម្បី​ឲ្យ​អ្នក​មាន​ស្មារតី​ល្អ​ ​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​

។​​​ ២) ​​ ​បន្ត​ការ​រៀនសូត្រ​ជា​ប្រចាំ​៖ ​ការ​រៀនសូត្រ​ ​គឺ​មិន​ប្រកាន់​អាយុ ឬ ​ភេទ​អ្វី​នោះ​ឡើយ ​ពោល​គឺ​វា​គ្មាន​ដែន​កំណត់​។ លោក​ Warren Buffett​​ឲ្យ​ដឹង​ថា ​បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​មនុស្ស​គ្រប់រូប​មិន​ត្រូវ​ខ្ជិល​ច្រអូស​​ក្នុង​ការ​រៀន​សូត្រ​ជា​ដាច់ខាត ​ទោះបីជា​បច្ចុប្បន្ន​មាន​ចំណេះដឹង​ខ្ពស់​ហើយ​ក៏​ដោយ​។ ៣) ​បង្កើត​ទម្លាប់​វិជ្ជមាន​ប្រចាំ៖ ​​ការ​គិត​ពិត​ជា​សំខាន់​ណាស់​ ​ព្រោះ​សកម្មភាព​ទាំង​ឡាយ​គឺ​តែង​ចេញ​មក​ពី​ការ​គិត​។ ​ដូច្នេះ​ហើយ​អ្នក​គិត​អវិជ្ជមាន​ ​នោះ​លទ្ធផល​របស់​អ្នក​ភាគច្រើន​​ក៏​មិន​សូវ​ល្អ​ដែរ​។ ​​អ៊ីចឹង​ហើយ​បាន​ជា ​មហាសេដ្ឋី​អាមេរិក​រូប​នេះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ ​ព្យាយាម​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​។

៤) ​​បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គល​ជោគជ័យ៖ ​​បើ​អ្នក​ចង់​ជោគជ័យ ​គួរ​តែ​ដើរ​ជា​មួយ​បុគ្គល​ជោគជ័យ​​​ឲ្យ​បាន​ច្រើន ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ និង យោបល់​ល្អៗ​ ​ដើម្បី​អាច​រក​ឃើញ​ផ្លូវ​ជោគជ័យ​ដូច​គេ​ដែរ​។ ​​​

៥) ​ត្រូវ​ស្គាល់​ថា ខ្លួន​ជា​នរណា៖ ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​​ជោគជ័យ​ក្នុង​ជីវិត​យូរអង្វែង​បាន​ឡើយ ប្រសិនបើ​​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ច្បាស់​ថា ​ខ្លួន​ជា​នរណា​ទៀត​នោះ​។​​វា​ជា​ចំណុច​សំខាន់​ខ្លាំង​ណាស់ ​ប៉ុន្តែ​មនុស្ស​ភាគច្រើន​តែងតែ​មិន​សូវ​ចាប់​អារម្មណ៍​។ ការ​ស្គាល់​ច្បាស់​ថា ​ខ្លួន​ជា​នរណា​នោះ ​គឺ ​មាន​ន័យ​ស្មើនឹង​អ្នក​ដឹង​ច្បាស់​អំពី​គោលដៅ​ជីវិត​របស់​ខ្លួន ​​អ៊ីចឹង​ដែរ​ ដូច្នេះ​ហើយ​រាល់​ការ​ធ្វើ​ដំណើរ​ក្នុង​វិថី​ជីវិត​ ​គឺ​តែងតែ​មាន​​ភាព​វិជ្ជមាន​ជា​និច្ច​។ ​​

៦) ​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត៖ ​ទោះ​បី​ជា​អ្នក​មាន​ចំណេះដឹង​​ខ្ពស់ ​និង មាន​ទេពកោសល្យ​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ ​ប៉ុន្តែ​អ្នក​នឹង​មិន​អាច​សម្រេច​អ្វី​ជា​​ដុំកំភួន​បាន​ឡើយ​ ប្រសិនបើ​អ្នក​​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។ ដូច្នេះ​​ហើយ​ ​គួរ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​ទើប​ជា​ការ​ប្រសើរ​ ​​ព្រោះ​វា​ជា​ការ​លើក​ទឹកចិត្ត​សំខាន់​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ជំនះ​រាល់​បញ្ហា​ផ្សេងៗ​៕ ​​

ដោយ​៖ ​រតនា​ ​វិចិត្រ​ ​ប្រភព៖ www.inc.com ​​​

X
5s