តើ​គួរ​​ធ្វើ​យ៉ាង​ណា​ដើម្បី​និយាយ​អ្វី​ទៅ ឲ្យ​ថៅកែ​របស់​អ្នក​ស្រប​នឹង​យោបល់​អ្នក?​



ក្រុមហ៊ុន​នីមួយៗ តែង​តែ​បើក​កិច្ចប្រជុំ​និង​ចង់​ទទួល​យកគំនិត​ទាំង​ឡាយ​របស់​បុគ្គលិក​​មក​កែប្រែ​កំហុស​អ្វី​មួយ​។ តែ​ពេល​ខ្លះ​ថៅកែ​របស់​អ្នក​មិន​មែន​ចេះ​តែ​ចំណាយ​ពេល​មក​ស្ដាប់​អ្នក​នោះ​ឡើយ​។ ហេតុនេះ​ហើយ​ អ្នក​គួរ​តែ​ដឹង​ពី​តិចនិក​ខ្លះ​ ដើម្បី​បញ្ចេញ​មតិ​យ៉ាង​ណា​ឲ្យ​ថៅកែ​អ្នក​​មក​ស្ដាប់​ពី​យោបល់​អ្នក៖

១) ផ្ដល់​ការណែនាំ​ដែល​ត្រូវ​នឹង​អ្វី​គេ​ចង់​បាន​៖ ជាការ​ពិត​ណាស់ គ្មាន​នរណា​ទៅ​ជំទាស់​គំនិត​ល្អ​របស់​បុគ្គលិក​នោះ​ទេ​។ តែ​មុន​នឹង​ផ្ដល់​ការ​ណែនាំ​អ្វី​មួយ​ទៅ​ថៅកែ អ្នក​ត្រូវ​ដឹង​ថា​គាត់​ចង់​បាន​អ្វី ហើយ​ត្រូវ​ប្រាប់​​ផ្លូវ​នាំ​ទៅ​រក​វា​ទាំង​អស់​គ្នា​។​

២) បង្ហាញ​សមត្ថភាព​របស់​អ្នក​ឲ្យ​គេ​ឃើញ​សិន៖ ពេល​ខ្លះ​បើ​សមត្ថភាព​​ការងារ​របស់​អ្នក​មិន​សូវ​ល្អ​ផង ដូចនេះ ការ​និយាយ​របស់​អ្នក​មកកាន់​ថៅកែ ក៏​មិន​សូវ​ជា​បានផល​ប៉ុន្មាន​ដែរ។ ហេតុនេះ​ហើយ​ មុន​នឹង​ចង់​និយាយ​អ្វី​ឲ្យ​គេ​ស្ដាប់ អ្នក​គួរ​តែ​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​ច្បាស់​​ពី​សមត្ថភាព​ខ្លួន​ឯង​​សិន។

៣) ស្រាវជ្រាវ​ពី​ដំណោះស្រាយ​ឲ្យ​បាន​ច្បាស់​៖ មិន​ថា​ប្រភព​តាម​អ៊ីនធឺណិត ឬ​ក៏​តាម​ការ​ចូលរួម​សិក្ខាសាលា​ ឬ​បុគ្គល​ល្បីៗណា​នោះ​ទេ អ្នក​​គួរ​តែ​រៀន​តាម​ពួក​គេ​។ ពេល​ខ្លះ​គំនិត​និង​ដំណោះស្រាយ​​បញ្ហា​ទាំង​នោះ តែង​តែ​អាច​យក​មក​ដោះស្រាយ​បញ្ហា​នានា​បាន​ជោគជ័យ។ ថៅកែ​របស់​អ្នក​ក៏​អាច​ជឿ​នឹង​សម្ដី​អ្នក​ដែរ ព្រោះ​ថា​មាន​គេ​ច្រើន​ណាស់ ដែល​អនុវត្ត​វិធី​ទាំង​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ boostcompanies​

X
5s