ចំណុច​ខ្លះៗ ដែលអាច​លើក​ទឹកចិត្ត​ឲ្យ​យុវជន​បង្កើត​អាជីវកម្ម​បាន​



តាមពិត​ទៅ អ្នក​ជំនួញ​គឺ​មិន​អាច​កំណត់​អាយុ​បាន​ទេ​។ ឲ្យ​តែ​មាន​ឆន្ទៈ និង​មហិច្ឆតា បូករួម​នឹង​ការ ខិតខំ​ទៅ មិន​យូរ​មិន ឆាប់​ អ្នក នឹង​ជោគជ័យ។​ ចំណុច​ខាង​ក្រោម​នឹង​បង្ហាញ​ថា​ តើ​ចំណុច​អ្វី​ខ្លះ​ដែល​អាច​ជំរុញ​ឲ្យ​យុវជន​វ័យ​ក្មេង​អាច​ បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ បាន​ ហើយ​ជោគជ័យ​ទៀត​?

១) ងាយ​ផ្ដោត​អារម្មណ៍​លើ​អាជីវកម្ម៖ សម្រាប់​យុវជន​ ពួក​គេ​មា​វ័យ​ចាប់​ពី​១៨​ឡើង​ទៅ ហើយ​ភាគច្រើន​ពួក​គេ​ពុំ​ទាន់​មាន​គ្រួសារ​ដែល​ត្រូវ​គ្រប់គ្រង​នៅ​ឡើយ។​ និយាយ​រួម​គឺ​រស់​ដើម្បី​ខ្លួន​ឯង​ និង​រស់​ដោយ​មិន​មាន​សម្ពាធ​ ពី គ្រួសារ​ឬ​កូន។​ ហេតុនេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មាន​ពេលវេលា​គ្រប់គ្រាន់ ព្រម​ទាំង​មាន​អារម្មណ៍​ដាក់ចិត្ត​ដាក់​កាយ​សម្រេច​ការងារ​របស់​ពួក​គេ​ឲ្យ​លេច​បាន​ជារូបរាង​ឡើង។

២) ពោរពេញ​ដោយ​ថាមពល​និង​ចំណង់​៖ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​ ក្មេង​ស្រករ​នេះ គឺ​ពេញ​កម្លាំង​ជាង​ចាស់ៗ។​ កំឡុង​ពេល​នេះ​គឺ​ល្អ​ណាស់​សម្រាប់​ការ​បើក​អាជីវកម្ម ដោយ​សារ​តែ​ម្ចាស់​អាជីវកម្ម​មាន​ទាំង​កម្លាំង និង​មាន​ទាំង​ចំណង់​ចង់​ឲ្យ​ការងារ​ជោគជ័យ​តាម​ផែនការ។

៣) លុយ​មិន​សំខាន់​លេខ​១ទេ៖ អាច​ថា​នៅ​វ័យ​ក្មេង​បែប​នេះ​ ពួក​គេ​មិន​ទាន់​ដាក់ចិត្ត​ដាក់​កាយ​ខ្លាំង​ ចំពោះ​ការ​រកលុយ​ប៉ុន្មាន​ទេ​។ សំខាន់​ត្រូវ​ធ្វើ​ឲ្យ​អាជីវកម្ម បាន​ដើរ​ និង​ល្បី​ឈ្មោះ​ ព្រម​ទាំង​យក​បទពិសោធន៍​។ ពេល​អ្វីៗ ហាក់ ដូច​ជា​ប្រសើរ​សព្វគ្រប់​អស់​ហើយ​ ទើប​ពួក​គេ​ដាក់​ចំណាត់​ថ្នាក់​លេខ​១​សម្រាប់​លុយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s