ឥរិយាបថ​​ទូទៅ​របស់​មនុស្ស​ឆ្លាត​ ជៀស​មិន​ផុត​ពី​បែប​នេះ​ទេ​



មនុស្ស​ខ្លះ​​ចូលចិត្ត​តាំង​ខ្លួន​ឯង​ជា​មនុស្ស​ឆ្លាត​ តាំង​ដែល​ពេល​ខ្លះ គេ​មិន​ទាន់​បាន​ស្គាល់​ថា​មនុស្ស​ឆ្លាត​គឺ​បែប​ណា​ផង​នោះ​។ ហេតុនេះ មុន​នឹង​តាំង​ខ្លួនឯង​ថា​ជា​មនុស្ស​​ឆ្លាត​ អ្នក​គួរ​តែ​ដឹង​ថា​តើ​ ឥរិយាបថ យ៉ាង​ណា​ដែល​សម្គាល់​ថា​ជា​មនុស្ស​ឆ្លាត​បាន​? នេះ​ជា​អ្វី​ដែល អ្នក​គួរ​ដឹង​៖

១) ​មនុស្ស​ឆ្លាត​តែង​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ហើយ​ភាគ​ច្រើន​ពួក​គេ​មិន​ដែល​មាន​ពាក្យ​ថា​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​នោះ​ឡើយ​។​

២) មនុស្ស​ឆ្លាត​ មិន​​ដែល​ស្អប់​ខ្ពើម​កំហុស​របស់​ខ្លួន​ទេ​ ពួក​គេ​ថែម​ទាំង​យក​ឱកាស​រៀន សូត្រ​ពី​កំហុស​ទាំង​នោះ​ថែម​ទៀត​ផង។​

៣) តែង​តែ​មាន​សំណួរ​ ចេះ​ឆ្ងល់​គ្រប់​រឿង ជាពិសេស​ពួក​គេ​មិន​នៅ​ស្ងៀម​ឡើយ​ពេល​ដែល​មាន​នរណា​ម្នាក់​ផ្ដល់​ការងារ​ណា​មួយ ពួក​គេ​តែង​សួរ​ជីក​ឫស​ជីក​គល់​ទាល់​តែ​យល់​ច្បាស់​។​

៤) មិន​ចំណាយ​ពេលវេលា​ឲ្យ​ខាត​បង់​អត់ ប្រយោជន៍ ដោយ​សារ​ពួកគេ​ឲ្យ​តម្លៃ​ពេលវេលា​ ហើយ​គិត​ថា​ពេលវេលា​ជា​មាសប្រាក់​ពិបាក​នឹង​ទិញ​បាន​។​

៥) តែង​តែ​មាន​គំនិត​ល្អ​និង​វិជ្ជមាន​គ្រប់​ពេលវេលា ដោយ​សារ​ពួក​គេ​គិត​ថា ជីវិត​គឺ​មិន​ត្រូវ​មាន​ទុក្ខ​ឬ​គិត​ច្រើន​នោះ​ទេ​៕

ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ talentsmart

X
5s