មេដឹកនាំដែលតែងតែសម្រេចចិត្តត្រឹមត្រូវតែងតែធ្វើរឿងអស់ទាំងនេះ
មនុស្សគ្រប់គ្នាតែងចង់បានមេដឹកនាំដែលអាចជួយពួកគេឲ្យលូតលាស់ទៅមុខបាន។ ដែលក្នុងនោះផងដែរ មេដឹកនាំល្អ គឺតែងតែសម្រេចចិត្តធ្វើអ្វីមួយត្រឹមត្រូវជានិច្ច មិនដែលខុសទេ។ ដូច្នេះតើអ្នកចង់ដឹងទេថា តើមេដឹកនាំល្អ ធ្វើអ្វីខ្លះ ទើបពួកគេអាចសម្រេចចិត្តបាន ត្រឹមត្រូវនោះ?
១) មានគោលបំណងច្បាស់លាស់៖ បើមិនមានបំណងច្បាស់លាស់ផងនោះ តើអ្នកអាចសម្រេចចិត្តធ្វើ អ្វីមួយដោយត្រឹមត្រូវតាមរបៀបណាទៅ? បើអ្នកមានបំណងថាចង់ បង្ហាត់បង្រៀននរណាម្នាក់ឲ្យចេះជំនាញអ្វីមួយ អ្នកត្រូវតែសម្រេចចិត្តផាំងផាំងតែម្ដង ថាគួរបញ្ជូនពួកគេគេឲ្យទៅរៀនវគ្គបណ្ដុះបណ្ដាលណាមួយ។ កាលដែលមានគោលបំណងច្បាស់លាស់ អ្នកនឹងសម្រេចចិត្តបានត្រឹមត្រូវដោយមិនស្ទាក់ស្ទើរ។
២) ចេះគ្រប់គ្រងធនធានដែលមាន៖ តើអ្នកដឹងទេថា ក្រុមហ៊ុនអ្នកមានធនធានកម្រិតណាដែរ? ក្នុងនោះរួមមានធនធានមនុស្ស និងទ្រព្យសម្បត្តិ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ គឺពេលអ្នកដឹងថាគួរធ្វើអ្វី ដើម្បីអ្វី និងធនធានដែលអ្នកកំពុងមាននេះឯង។
៣) ជឿជាក់នឹងខ្លួនឯង៖ តើអ្នកជឿជាក់លើខ្លួនឯងថាជាមេដឹកនាំដ៏ត្រឹមត្រូវមួយនៅ? តើអ្នកក្លាហាន នឹងបញ្ចេញគំនិតរបស់អ្នក ទៅលើការសម្រេចចិត្តអ្វីមួយដែរឬអត់? អ្នកដឹកនាំល្អគឺមិនមែនជឿជាក់លើតែសមាជិកខ្លួននោះទេ តែក៏ត្រូវជឿជាក់លើខ្លួនឯងក្នុងការដឹកនាំនិងសម្រេចចិត្តផងដែរ៕
ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur