តើគួររៀនសន្សំលុយយ៉ាងណាទៅ ទើបឆាប់បានច្រើនជាងពីពេលមុនៗ ?
ជំហានពិបាកជាងគេនៃការសន្សំលុយ គឺជាការចាប់ផ្ដើមនេះឯង។ វាពិបាកដោយសារតែមិនដឹងថាតើគួរជ្រើសរើសវិធីយ៉ាងណាដើម្បីសន្សំលុយ ឲ្យឆាប់គ្រប់ចំនួនដែលអ្នកចង់បាន។ សាកអនុវត្តតាមវិធីអស់ទាំងនេះសិនទៅមើល៖
១) កត់បញ្ជីចំណាយ៖ មុនដំបូងគេគឺត្រូវមើលសិនថាតើអ្នកចំណាយលើអ្វីខ្លះ។ ត្រូវកត់ឱ្យអស់រាល់អ្វីដែលអ្នកបានចំណាយ មិនថាអាហារ កាហ្វេ ឬនំដែលអ្នកបានទិញនោះទេ។
២) កាត់បន្ថយចំណាយដែលមិនចាំបាច់៖ វាស៊ីសងលើអ្នកប៉ុណ្ណោះ ចំពោះរឿងចាយតិចឬច្រើន។ បើអ្នកចាយលើសលប់ខ្លាំងពេក លើអ្វីដែលមិនសំខាន់ នោះអ្នកនឹងគ្មានថ្ងៃអាចសន្សំបានគ្រប់ចំនួនអ្នកចង់បាននោះទេ។
៣) ត្រូវចាំថា លុយពិបាករកដូចនេះត្រូវពិចារណាមុនចាយ៖ អ្នកគួរតែមានមនសិការចងចាំរឿងសន្សំលុយ នោះអ្នកនឹងភ្ញាក់ រលឹកដោយខ្លួនឯង ចំពោះរឿងចាយលុយ។ បើអ្នកមានផែនការតែមិនដែលភ្ញាក់រលឹកខ្លួនឯងផងនោះ អ្នកនឹងគ្មានថ្ងៃអាចសន្សំលុយបានដូចគេទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thesimpledollar