បើជីវិតអ្នកមិនល្អដូចអ្វីដែលបានរៀបចំ! អ្នកគួរសាកល្បងអនុវត្តជំហានទាំង៣នេះសិន
បើអ្នកមិនមានគម្រោងសម្រាប់ជីវិតទេ អ្នកត្រៀមនឹងបរាជ័យ។ តែបើមានគម្រោងសម្រាប់ជីវិតហើយ តែនៅតែមិនជោគជ័យទៀត តើគួរធ្វើយ៉ាងណា? ហេតុនេះហើយ ទើបអត្ថបទខាងក្រោមនេះ អាចបង្ហាញជាជំហានខ្លះៗ សម្រាប់អ្នកដែលបរាជ័យនឹងគម្រោងរបស់ពួកគេ។ នេះជាជំហាន៣យ៉ាងដែលអ្នកគួរដឹង៖
១) ទុកពេលសម្រាកសម្រាប់ខ្លួនឯងបន្តិចសិន៖ ពេលខ្លះអ្នកអាចហត់នឹងជីវិត ដោយសារតែវាមិនទៅដោយរលូនតាមគម្រោងដែលអ្នកបានបង្កើត។ ហេតុនេះ មិនបាច់ទៅធ្វើអ្វីដោយបង្ខំពេកទេ ព្រោះថាបើអ្នកធ្វើបង្ខំ អ្វីគ្រប់យ៉ាងក៏វានៅតែមិនល្អដដែល។ ដូច្នេះធ្វើអ្វីដែលគួរធ្វើ ហើយបណ្ដោយឲ្យខ្លួនឯងបានសម្រាកបន្ដិចសិនទៅ ដើម្បីទទួលបានថាមពលនិងជំនឿចិត្តឡើងវិញ។
២) ត្រូវរក្សាជំនឿលើខ្លួនឯងទោះជាយ៉ាងណាក៏ដោយ៖ បើបាត់បង់ជំនឿ ក៏ដូចជាបាត់បង់ភាពក្លាហានដែរ ហើយបើគ្មានភាពក្លាហានផងនោះ តើអ្នកអាចដើរទៅមុខតទៀតរួចដែរទេ? ចម្លើយ១០០ភាគរយគឺ «អត់ទេ»។ ហេតុនេះមិនថាល្អឬអាក្រក់ទេ អ្នកគួរមានជំនឿ ចិត្តលើខ្លួនឯងជាប់ជានិច្ច។
៣) ត្រូវព្យាយាមអត់ធ្មត់៖ ពេលខ្លះរឿងអាក្រក់វាមិនមែនចេះតែមានរហូតទេ។ ក្រោយព្យុះភ្លៀង មេឃនឹងស្រឡះវិញ។ ហេតុនេះមិនថាមានរឿងអ្វីកើតឡើង អ្នកត្រូវធ្វើចិត្តឲ្យស្ងប់ហើយព្យាយាមអត់ធ្មត់ឲ្យបាន។ ការអត់ធ្មត់ ធានានឹងនាំអ្នកទៅរកភាពជោគជ័យបាន៕
ប្រែ សម្រួល៖ ព្រំ សុវណ្ណកណិ្ណកា ប្រភព៖ lifehack