តើប្រធានអ្នកសម្ដែងអាកប្បកិរិយាបែបនេះទេ? នេះជាអាកប្បកិរិយាដែលប្រធានអ្នកគ្រោងនឹងបណ្ដេញអ្នកចេញពីការងារ
ពេលខ្លះវាហាក់ដូចជាមិនសូវសម ដែលប្រធានអ្នកមកដេញអ្នកចេញពីការងារស្រស់ៗពេកនោះ។ ហេតុនេះហើយ សំដៅលើអាកប្បកិរិយាខ្លះៗ អ្នកនឹងទាយដឹងថា តើគេចង់ឲ្យអ្នកបន្តការងារទៀតឬក៏បញ្ឈប់ត្រឹមហ្នឹង។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) និយាយគ្នាមិនសូវមើលមុខអ្នកចំ៖ ការនិយាយដោយមើលមុខចំ គឺបង្ហាញពីភាពស្មោះត្រង់។ ហេតុនេះបើសិនជាប្រធានអ្នកលែងមើលមុខចំៗពេលនិយាយគ្នាហើយនោះ មានន័យថាអ្នកអាចនឹងលែងសំខាន់សម្រាប់គាត់ ហើយម្យ៉ាងទៀតអាចមកពីកំហុសអ្វីមួយដែលអ្នកធ្វើឲ្យគាត់ពុំសប្បាយចិត្តនឹងអ្នកក៏ថាបាន។
២) រអ៊ូច្រើនពីកំហុសអ្នក៖ មនុស្សណាក៏មិនអាចជៀសពីកំហុសបានដែរ។ តែក្នុងនាមជាប្រធានគេ អ្នកអាចមានសិទ្ធិស្ដីបន្ទោសមែន តែបើវាច្រើនដងពេក វាក៏មិនល្អសម្រាប់បុគ្គលិកដែរ។ នេះដោយសារតែប្រធានអ្នក ចង់បង្កបញ្ហា ទើបនិយាយពីកំហុសអ្នកច្រើនលើកច្រើនសារបែបនេះ។
៣) មិនសូវចំណាយពេលជាមួយអ្នកដូចពីមុន៖ ក្នុងក្រុមរបស់អ្នកមិនមែនមានតែអ្នកម្នាក់ឡើយ បើសង្កេតឃើញថាប្រធានអ្នកចូលចិត្តអ្នកដទៃជាងអ្នកនោះ វាមានន័យថា គាត់គ្រោងនឹងចាកចេញពីអ្នកម្ដងបន្ដិចៗហើយ។ គាត់អាចនឹងគិតថាអ្នកមិនសូវជាមានតម្លៃសម្រាប់ក្រុមហ៊ុន ហើយគាត់មិនអាចបន្ដអភិវឌ្ឍអ្នកតទៅមុខបានទៀតទេ។
៤) មិនស្ដាប់នូវសម្ដីអ្នកនិយាយមក៖ អាចថានៅក្រុមហ៊ុនមានកិច្ចប្រជុំណាមួយ ហើយអ្នកបានបញ្ចេញមតិយោបល់ ក៏ដូចជាមានការស្នើសុំខ្លះៗ។ ប៉ុន្តែប្រធានរបស់អ្នកបែរជាទុកសម្ដីអ្នកគិត ហើយមិនយកមកដោះស្រាយ ឬមួយយកលេសថាវាមិនសូវសំខាន់។ វាបញ្ជាក់ថា គាត់លែងទុកអ្នកជាបុគ្គលិកសំខាន់ទៀតហើយ មិនយូរមិនឆាប់អ្នកនឹងចាកចេញទៅដោយមិនមានការដេញពីនរណាម្នាក់ឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ consultingforrookies