ចង់​ដឹង​ទេ​ថា «​តើ​អ្នក​វិទ្យាសាស្ត្រ​និយាយ​អ្វី​ខ្លះ​ពី​អ្នក​សរសេរ​ដៃ​ឆ្វេង»?​



ការ​សិក្សា​ជា​ច្រើន​ទៅ​លើ​អ្នកសរសេរ​ដៃ​ឆ្វេង​គឺ​​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ ហេតុនេះ​បើ​អ្នក​ចង់​ដឹង​​ថា​តើ អ្នក​ដែល​សរសេរ​ដៃ​ឆ្វេង​ជា​មនុស្ស​បែប​ណា​នោះ​ អ្នក​គួរ​អាន​ស្វែងយល់​ពី​អត្ថបទ​ខាង​ក្រោម​នេះ​៖

១) មាន​គំនិត​ផ្ទុយ​ពី​គេ​​ឯង​៖ តាម​​ការ​សិក្សា​បញ្ជាក់​ថា​៖ «​អ្នក​សរសេរ​ដៃ​ឆ្វេង​គឺ​ប្រើប្រាស់​ខួរក្បាល​ខាង​ស្ដាំ​មក​​គិត»។ ហើយ​ការ​ប្រើប្រាស់​ខួរក្បាល​ខាង​​ស្ដាំ​មក​គិត​ គឺ​ល្អ​ជាង​ការ​ប្រើប្រាស់​ខួរក្បាល​ខាង​ឆ្វេង​។​

២) គិត​លឿន និង​ស្វាហាប់​៖ អ្នកស្រាវជ្រាវ​សញ្ជាតិ​អូស្ត្រាលី​បាន​បង្ហាញ​ថា​៖ «​២៥​ភាគរយ​នៃ​អ្នកលេង​​វាយ​បាល់​គឺ​ប្រើប្រាស់​ដៃ​ឆ្វេង​»។ មិន​​ត្រឹម​​តែ​ប៉ុណ្ណោះ អ្នក​ដែល​ប្រើប្រាស់​អ្វីៗ​ខាង​ឆ្វេង​គឺ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ សម្រាប់​ផ្នែក​កីឡា មិន​ថា​បាល់ទាត់​ វាយសី​ វាយ​កូន​ហ្គោល ប្រដាល់​។

៣) ពួក​គេ​ទទួល​​យក​ដំណឹង​ខុស​គ្នា​ពី​គេ​ឯង​៖ តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Georgetown បង្ហាញ​ថា៖ «​អ្នក​សរសេរ​ដៃ​ឆ្វេង​និង​ស្ដាំ​គឺ​ស្ដាប់​សំឡេង​ឮ​ខុស​ៗ​គ្នា​។​ ដោយ​អ្នក​ដៃ​ស្ដាំអាច​ទទួល​យក​បាន​ធម្មតា​ តែ​អ្នក​ដៃ​ឆ្វេង​គឺ​មិន​សូវ​​ជា​ស្ដាប់​សំឡេង​បាន​ឮ​​ដូច​គេ​ទេ​ ពោល​គឺ​មាន​ត្រចៀក​ធ្ងន់​៕»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s