តើ​​កាហ្វេ​ប្រភេទ​ណា​ដែល​អ្នក​ចូលចិត្ត​​? អ្នកវិទ្យាសាស្ត្រ​នឹង​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​​អ្នក​តាម​រយៈ​កាហ្វេ​ទាំង​នេះ​



កាហ្វេ​មាន​ច្រើន​ប្រភេទ​​ណាស់ ហើយ​មនុស្ស​​គ្រប់​គា្ន​ក៏​មាន​ចំណង់ចំណូលចិត្ត​ផ្សេងៗ​គ្នា​ដែរ។​ តាម​រយៈ​ការ​ពិសា​កាហ្វេ អ្នក​វិទ្យាសាស្ត្រ​អាច​ទាយ​ដឹង​ពី បុគ្គលិកលក្ខណៈ​របស់​អ្នក​បាន​យ៉ាងងាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) អ្នក​ចូលចិត្ត​កាហ្វេ​ខ្មៅ​៖ ភាគ​ច្រើន​នៃ​អ្នក​ពិសា​កាហ្វេ​នេះ​គឺ​ជា​មនុស្ស​ធម្មតា​ៗ ស្មោះត្រង់​ ស្ងប់ស្ងាត់ ហើយ​​ចេះ​អត់ធ្មត់​ទៀត​

២) Espresso ៖ រសជាតិ Espresso គឺ​ខ្លាំង​ណាស់ វា​ខ្លាំង​ជាង​កាហ្វេ​ខ្មៅ​ធម្មតា​ទៀត​។ ដូចនេះ​មនុស្ស​ដែល​ចូលចិត្ត​ពិសា​វា ភាគ​ច្រើន ជា​មនុស្សរៀង​ពិបាក​នៅ​ជាមួយ ហើយ​ចូលចិត្ត​ប្រើអំណាច​របស់ខ្លួន​លើ​គេ​ឯង​។​ ក្នុង​នោះ​ផង​ដែរ​ពួក​គេក៏​ក្រអឺតក្រទម ដាក់​គេ​ឯង​ផង​ដែរ។

៣) Cappucci​no ៖ ​ បើ​អ្នក​ចូលចិត្តរសជាតិ​ផ្អែម​ ហើយ​ចូលចិត្ត​ពិសា​កាហ្វេ​​ពពុះ​ នេះ​បញ្ជាក់​ថា​អ្នក​ជា​ប្រភេទ​​មនុស្សរួសរាយ​បែប​ Extrovert។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ជា​​មនុស្ស​ចូលចិត្ត​ដើរ​កម្សាន្ត​រុករក ចូលចិត្ត​ភាព​ល្អឥតខ្ចោះ​ និង​ ឆាប់​ខឹង​ឆាប់​សប្បាយ​ផង​ដែរ​។​

៤) អ្នក​ចូលចិត្ត​បន្ថែម​​រសជាតិ​ក្នុង​​កាហ្វេ៖ ភាគ​ច្រើន​អ្នកចូលចិត្ត​ផឹក​កាហ្វេ​ដែល​មាន​រសជាតិផ្សេងៗគ្នា គឺ​ជា​មនុស្ស​ស្ងប់ស្ងាត់ ហើយ​នៅ​តែ​ជាមួយ​សៀវភៅ​សឹង​គ្រប់​ពេល​​។​ ពួក​គេ​ជា​ពពួក​មនុស្ស​ពូកែ​ស្រមើស្រមៃ ហើយ​មាន​សិល្បៈ​ក្នុង​ខ្លួន​។​ ពួក​គេ​ជា​មនុស្ស​មាន​ភាព​ឆ្នៃ​ប្រឌិត​ក្នុង​ខ្លួន ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​​តានតឹង​ញឹកញាប់​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s